adverise with khmeread 1

Rooney និយាយថា ការ​ស្រមើល​ស្រមៃ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការត្រៀមខ្លួន​សម្រាប់​ការប្រកួត​បាល់ទាត់​

​    ​កីឡាករ Wayne Rooney បាន​លាតត្រដាង​ថា តាំងពីក្មេង​មក គាត់​តែងតែ​ស្រមើល​ស្រមៃ​លេង​នៅក្នុង​ការប្រកួត​និង​រក​គ្រាប់​បាល់​ដើម្បី​បង្កើន​សមត្ថភាព​លេងរ​បស់​គាត់​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​ប្រាប់ ESPN ថា "​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន​របស់ខ្ញុំ​គឺ ខ្ញុំ​សួរ​អ្នករៀបចំ​ឈុត​សម្លៀកបំពាក់​ថា​តើ​ឈុត​ពណ៌​អ្វីដែល​យើង​នឹង​ប្រើប្រាស់​! អាវ​ពណ៌​ក្រហម ខោ​ពណ៌​ស ស្រោមជើង​ពណ៌​ស​ឬក៏​ខ្មៅ​។ បន្ទាប់មក​ខ្ញុំ​សន្ធឹង​ខ្លួន​ដេក​នៅលើ​គ្រែ​មុន​ការប្រកួត​ហើយ​ស្រមើល​ស្រមៃ​ខ្លួន​ខ្ញុំ​ថា រកបាន​គ្រាប់​បាល់​និង​ធ្វើបាន​យ៉ាង​ល្អ​។ អ្នក​ព្យាយាម​ទាញ​ខ្លួន​អ្នក​ចូលទៅ​ទិដ្ឋភាព​នោះ ហើយ​ព្យាយាម​រៀបចំខ្លួន​របស់​អ្នក ដើម្បី​មាន "​ការចងចាំ​នេះ​" មុន​ការប្រកួត​។ ខ្ញុំ​មិនដឹងថា អ្នកនឹង​ហៅ​វា​ថា ស្រមើល​ស្រមៃ​ឬក៏​សុបិន​ទេ ប៉ុន្តែ ជារឿយៗ​ខ្ញុំ​តែងតែ​បានធ្វើ​វា​! ស្ទើរ​ពេញ​មួយជីវិត​"​។​

​    ​គាត់​បាន​ប្រាប់ទៀតថា "​នៅពេលដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ស្រមើល​ស្រមៃ​ខ្លួន​ខ្ញុំ​ថា រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ពី​ចម្ងាយ ២៧ ម៉ែត្រ និង​បណ្តើ​របាល់​ចុះ​គូប្រកួត​ផុយៗ​។ អ្នក​ធ្លាប់​ស្រមើល​ស្រមៃ​ខ្លួន​នាក់​ធ្វើ​រឿង​ទាំងនេះ ហើយ​នៅពេលដែល​អ្នក​កំពុង​លេង​បាល់​អាជីព អ្នកនឹង​ដឹងថា វា​ពិតជា​សំខាន់​សម្រាប់​ការត្រៀមខ្លួន​របស់​អ្នក​"៕

adverise with khmeread
ប្រភព៖ The Guardian

អ្នកនឹងចូលចិត្ត

មតិយោបល់