adverise with khmeread 2f83075f00000578 0 image m 4 1450559279070

លោក Steve Holland៖ លោក Mourinho នឹង​មក​ដឹកនាំ​ក្លឹប​កំពូល​វិញ​ឆាប់ៗ​នេះ​

​គ្រូ​បង្គោល​របស់ Chelsea លោក Steve Holland បាន​ទទូចថា លោក Jose Mourinho "​ត្រូវការ​បាល់ទាត់​យ៉ាងខ្លាំង​" ហើយនឹង​ត្រឡប់មកវិញ​គ្រប់គ្រង​ក្លឹប​កំពូល​មួយ​ដោយ​ពុំ​ពន្យារពេល​ទៅ​ឈប់សម្រាក​អ្វី​នោះឡើយ​។​

​អ្នកតំណាង​របស់លោក Mourinho គឺ​ក្រុមហ៊ុន CAA Sport បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ទទូចថា អតីត​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មិនត្រូវ​ការ​ពេលវេលា​លំហែកាយ​អ្វី​ទេ​បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ដោយ​ក្លឹប Chelsea កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

លោក Holland គ្រូបង្គោល Chelsea អះអាងថាលោក Mourinho នឹងវិលមកដឹកនាំក្លឹបកំពូលពិភពលោកឆាប់ៗនេះ

​គ្រូ​បង្គោល​សម្រាប់​ក្រុម​ជម្រើស​ទីមួយ លោក Holland ត្រូវគេ​រំពឹង​ដែរ​ថា​នឹង​ស្ថិតនៅ​ក្លឹប​បន្តទៀត​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​បណ្តោះអាសន្ន លោក Guus Hiddink ប៉ុន្តែ​លោក​បាន​ព្រលយ​ឲ្យ​ដឹងថា លោក Mourinho ដែលជា "​មនុស្ស​ពិសេស​" នឹង​វិល​ត្រឡប់មក​ដឹកនាំ​ក្លឹប​កំពូល​របស់​ពិភពលោក​យ៉ាង​ឆាប់​បំផុត​។ 

​ដំណឹង​លេច​ឭ​ល្ហៀ​កៗ​មក​ថា​លោក Rafael Benitez អាច​នឹងត្រូវ​បណ្តេញ​ចេញពី Real Madrid និង លោក Pep Guardiola ប្រកាស​ចាកចេញ​ពី Bayern Munich នៅ​ចុងរដូវ​កាល​នេះ បានធ្វើ​ឲ្យ​លោក Mourinho មាន​ជម្រើស​ច្រើន​ក្នុង​ការវិល​ត្រឡប់មក​ដឹកនាំ​ក្លឹប​ធំៗ​របស់​ពិភពលោក​សាជាថ្មី​៕ 

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់