adverise with khmeread E8ed89ef 7d04 4ba4 b04b 977cbdb8c1aa

ផ្ទុះ​ធុ​ង​ហ្គាស​នៅ​ស្រុក​ពញាឮ​របួស​៣​នាក់​

    កណ្តាល ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​បណ្តាល​ឲ្យ​រងរបួស​៣​នាក់​ស្រី​១​នាក់​នៅ​ចំណុច​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​យប់​ថ្ងៃទី​២៩ ​ខែមេសា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​ន​យាយ​ថា ជនរងគ្រោះ​១-​ឈ្មោះ​ អាន ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស​ ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ត្រូវជា​ម្ចាស់​ស្ថានីយ៍​,២-​ឈ្មោះ​អាន លី​ហាវ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ត្រូវជា​កូន​ និង​៣-​មិនទាន់​ស្គា​ល់អ​ត្តស​ញ្ញាណ ភេទ​ស្រី​​ជា​អ្នកបំរើ​​។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ម្ចាស់​ស្ថានីយ៍​លក់​ហ្គាស​បាន​ជួល​ជាង​មក​ជួសជុល​ឲ្យ​ប្រព័ន្ធ​ហ្គាស​ដើរ​ស្រួល​។ ស្របពេលនោះ​ហ្គាស​ក៏ផ្ទុះ​បណ្តាល​ឲ្យ​រងរបួស​ម្ចាស់ផ្ទះ​ និង​កូនប្រុស​ម្នាក់ ​និង​អ្នកបំរើ​ស្រី​ម្នាក់ទៀត​។​

     បច្ចុប្បន្ន អ្នករងគ្រោះ​ទាំង​៣​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​ ក្នុងករណីនេះ​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​និង រងគ្រោះ​ដល់​អ្នកជិតខាង​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់