adverise with khmeread A8c7a13e 12c1 4845 86b2 6a21bc184687

ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​រកឃើញ​ថ្នាំញៀន​ឃាត់​៣​នាក់​

     ភ្នំពេញ ៖ កម្លាំងចម្រុះ​ត្រួតពិនិត្យ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​នៅ​យប់​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​កន្លងទៅនេះ​​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់​នៅមុខ​សួនច្បារ​សូ​គី​ម៉ិ​ច​ ផ្លូវជាតិ​លេខ​៥  ក្រុម​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ  ឃាត់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​១ -​ឈ្មោះ​ ជិន ជេ​ម​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​គ្មាន និង​ស្នាក់ មិន​ពិតប្រាកដ ,២ -​ឈ្មោះ​ ទូច មី​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ ផ្ទះជួល​សង្កាត់​ផ្សា​កណ្តាល​ទី​១ មុខរបរ​គ្មាន​និង​៣ -​ឈ្មោះ ​ញ៉ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២១​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ មុខរបរ​នៅផ្ទះ​។​

     សមត្ថកិច្ច​ឆែក​រកឃើញ​និង​ដកហូត​ម៉្សៅ​ប្រភេទ ម៉ាទឹកកក​ចំនួន​០១​កញ្ចប់​ធំ​ និង​០៦​កញ្ចប់​តូច​,​ទូរស័ព្ទដៃ​០៤​គ្រឿង​, ប្រាក់​ដុល្លា​១០​ដុល្លា ប្រាក់រៀល​២០,០០០​រៀល ,​ដាវ​សាំ​ម៉ូ​រ៉ៃ​០១ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ WAVE-I​ ព៍ណ​ក្រហម ស្លាក​លេខ​កំពង់ស្ពឺ​1E-3537​។​

     ឥឡូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​,​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់