adverise with khmeread 1

Louis van Gaal និយាយថា កង្វះ​បទពិសោធន៍​ជា​មូល​ហេតុដែល Man Utd មិនអាច​ប្រជែង​ពាន​! ចុះ Leicester វិញ​?

    ​គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ទទួលស្គាល់ថា កង្វះ​បទពិសោធន៍​ឈ្នះ​ពាន​ជា​មូល​ហេតុដែល​ក្រុម​បរាជ័យ​ក្នុងការ​ប្រជែង​ពាន Premier League ខណៈ​ពួកគេ​មាន​គម្រោង​បង្អាក់​ពិធីជប់លៀង​លើក​ពាន​របស់ Leicester នៅ​ថ្ងៃស្អែក​។​

​    ​ក្រុម​កញ្ជ្រោង​របស់លោក Claudio Ranieri នឹង​គ្រង​តំណែង​ជើងឯក Premier League ប្រសិនបើ​ពួកគេ​យកឈ្នះ​នៅ​ទឹកដី Old Trafford នៅ​ថ្ងៃអាទិត្យ​នេះ ដែល​វា​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​លើក​ពាន​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ប្រទេស​អង់គ្លេស​។​

​    ​ខណៈ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​និយាយថា ក្រុម Man Utd ខ្វះ​បទពិសោធន៍​លើក​ពាន កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន​ដូចជា Wayne Rooney, Michael Carrick, Antonio Valencia, Phil Jones, Chris Smalling, David de Gea និង​កីឡាករ Ashley Young សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន Premire League ស្របពេល​កីឡាករ Memphis Depay, Bastian Schweinsteiger, Marouane Fellaini និង​កីឡាករ Daley Blind ក៏​ធ្លាក់​ឈ្នះ​ពាន​មុននឹង​ចូលរួម​ជាមួយ​បិសាច​ក្រហម​ផងដែរ​។​

​    ​លោក​បាន​និយាយថា "​យើង​ត្រូវតែ​បំបាក់​ពួកគេ​ព្រោះ​យើង​នៅតែ​ប្រជែង​សម្រាប់​ចំណាត់ថ្នាក់​ទី​បួន​។ យើង​មិនអាច​អនុញ្ញាត​ពួកគេ​ឱ្យ​ក្លាយជា​ជើងឯក​នៅ​សប្តាហ៍​នេះ​ក្នុង​ទឹកដី Old Trafford នោះទេ​។ ពួកគេ​ប្រហែល​ក្លាយជា​ជើងឯក​នៅ​សប្តាហ៍​ក្រោយ​។ យើង​មិន​មានបំណង​បង្អាក់​ពិធីជប់លៀង​របស់​ពួកគេ​ទេ គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​ប៉ុណ្ណោះ​"​។​

​    ​គាត់​បន្តថា "​កីឡាករ​ដែល​យើង​កំពុង​ដាក់​លេង​សព្វថ្ងៃ មិន​ធ្លាប់​ក្លាយជា​ជើងឯក​ពីមុន​ទេ​។ ខ្ញុំ​មិន​គិតថា Darmian ធ្លាប់ និង De Gea មិនដែល​ក្លាយជា​ជើងឯក​សូម្បី​តែម្តង​។ ខ្ញុំ​មិន​យល់ស្រប​ចំពោះ​អ្វីដែល​អ្នក​លើក​ជា​សំណួរ​ថា Rooney និង Carrick បាន​ក្លាយជា​ជើងឯក​ប្រហែល​លើស​ម្តង​នោះទេ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់