adverise with khmeread 94a5b75e 1460 41bb a655 d04d89e4c645

ឃាត់​ចោរឆក់​បាន​ម្នាក់​នៅ​ប៉ៃលិន​

     ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ និង១៥​នាទី​យប់​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពី​បានធ្វើ​សកម្ម​ភាព​​ឆក់យក​ទូរស័ព្ទ​អ្នកដំណើរ​បាន​មួយថ្ងៃ​រួចមក។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ នាង រ៉ា ភេទប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា​កើ​ត​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ម៉ោង​៩យប់​ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០១៦ បានធ្វើ​សកម្មភាព​ឆក់​មួយ​ករណី ស្ថិតនៅ​ចំណុច​មុខ​ហាង​កែស​ម្ភ​ស្ស​សា​សា​ស្រី​អ៊ូ​ក ភូមិ​អូរ​ច្រា​កើ​ត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

     ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ម៉ៃ ភេទប្រុស ទីលំនៅ​មិន​ពិតប្រាកដ គេចខ្លួនបាត់​។ វត្ថុតាង​រួមមាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក ស៊ាំ​សុង​មួយគ្រឿង​។​

      ក្នុងករណីនេះ​បាន​សួរ​ចំ​លើ​យ និង​រៀបចំ​សំណុំ​បញ្ជូន​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់