adverise with khmeread 1

​លោក Ranieri៖ ឱ្យ​យើង​បញ្ចប់​ដូច​រឿង​ហូលីវូដ​ផង​

​    ​គ្រូបង្វឹក​ក្រុមបាល់ទាត់  Leicester លោក Claudio Ranieri បាន​ទទួលស្គាល់ថា ឱកាស​លើក​ពាន​របស់​ក្រុម​គាត់​គឺមាន​តែម្តង​នៅក្នុង​ជីវិត ហើយ​បាន​ជំរុញ​ឱ្យ​កូនក្រុម​របស់គាត់​បង្កើត​អភិនីហារ​ដូច​ឈុត​បញ្ចប់​របស់​ហូលីវូដ​។​

​    ​លោក​ក៏បាន​និយាយថា "​ឥឡូវ វា​ជា​ឱកាស​ឈ្នះ​ពាន​ពិតៗ​។ មានតែ​ម្តង​នៅក្នុង​ជីវិត​! នៅ​រដូវ​កាល​ក្រោយ United, Chelsea, Liverpool, City និង Arsenal នឹង​នៅ​កំពូល​តារាង​។ ប៉ុន្តែ​យើង​កំពុង​ប្រយុទ្ធ​ដដែល​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​សឹង​ស្រក់​ទឹកភ្នែក​! មនុស្ស​ជាច្រើន​បាន​រង់ចាំ​ពួកយើង​នៅតាម​ដងផ្លូវ​និង​នៅ​ផ្សារ​ទំនើប​ហើយនឹង​នៅ​ទីលាន​ហ្វឹកហាត់​។ ពួកគេ​និយាយថា អរគុណ​សម្រាប់​អ្វីដែល​ពួកយើង​កំពុង​ធ្វើ​។ ខ្ញុំ​គិតថា ពួកគេ​ត្រូវតែ​និយាយ​អរគុណ​ចំពោះ​ម្ចាស់​ក្លឹប​! គាត់​កំពុង​កសាង​ក្រុម​ដ៏​ល្អ​មួយ​"​។ គាត់​បាន​និយាយទៀតថា "​វា​ពិតជា​ល្អ​ដែល​យើង​កំពុង​ធ្វើ​អ្វីមួយ​ដែល​ពិសេស​។ ពិតណាស់​ខ្ញុំ​ពិត​ជាមាន​មោទនៈភាព​ចំពោះ​អ្នក​រាល់គ្នា​នៅ Leicester ចំពោះ​សហគមន៍​របស់​យើង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត វា​គឺជា​អារម្មណ៍​ដ៏​ល្អ​មួយ​ចំពោះ​រឿង​មួយ​នេះ​! ប៉ុន្តែ​វា​ពិតជា​សំខាន់​ដើម្បី​បញ្ចប់​រដូវ​កាល​ដូច​រឿង​អាមេរិក​។ វា​ជាការ​បញ្ចប់​ដ៏​សប្បាយរីករាយ​បំផុត​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់