adverise with khmeread Cegrab 20160429 192155 689 1 736x414

នេះ​ជា​វីដេអូ​ដែល ISIS មិន​ចង់ឱ្យ​ពិភពលោក​មើលឃើញ​

​    ​វីដេអូ​មួយ​បានបង្ហាញ​អ្នក​ប្រយុទ្ធ​ជនជាតិ​អ៊ីស្លាម​របស់ ISIS កំពុង​ឈ្លោះ​គ្នា អំឡុងពេល​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​អំបូរ​ឃឺ​ត​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ឺ​រ៉ា​ក់​។​

​    ​វីដេអូ​នេះ​ត្រូវគេ​យកបាន​ពី​កាមេរ៉ា GoPro មួយ​ដែល​ពាក់​លើ​ក្បាល​របស់​ពួក ISIS ដែល​ស្លាប់ នៅពេល​ប៉ះទង្គិច​គ្នា​កាលពី​ខែធ្នូ​។​

​    ​រូបភាព​វីដេអូ​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ភាព​ស្ទើរភ្លើង​និង​អសមត្ថភាព​ក្នុងការ​ប្រើប្រាស់​អាវុធរ​បស់​អ្នក​ប្រយុទ្ធ ISIS ដែល​ពិភពលោក​ខ្លាចរអា​នោះ​។​

​    ​អ្នក​ពាក់​កាមេរ៉ា​ជាប់​ខ្លួន​មាន​ឈ្មោះថា Abu Radhwan​។ នៅ​កន្លែង​មួយ​នៃ​វីដេអូ គាត់​បាន​បាញ់កាំភ្លើង​ប៊ិះ​ចំ​មិត្ត​រួម​អាវុធ ដែល​កំពុង​បាញ់​បេ​។​

​    ​មិត្ត​រួម​អាវុធ​របស់គាត់​បាន​ស្រែកថា "Abu Hajer! ឈប់​បាញ់​ទៅ​"​។ ក្រោយមក​បន្តិច​គាត់​បាន​ស្រែកថា "Abu Hajer! ខ្ញុំ​បាន​ប្រាប់​ឯង​ឱ្យ​បាញ់​ឡើង​ឱ្យ​ខ្ព​ស់ណា​! តើ​ឯង​កើត​ស្អី​? ឯង​កំពុង​បាញ់​គ្រាប់កាំភ្លើង​ដាក់​ពួកយើង​ហើយ​!"​។​

​    ​ទីបំផុត Abu បាន​ភ្លាត់ស្នៀត​បាញ់​បេ​ក្នុង​រថពាសដែក​របស់​ខ្លួន​បណ្តាលឱ្យ​ស្លាប់​យុទ្ធ​មិត្ត ហើយ​ខ្លួនគេ​រងរបួស​រត់ចេញ​ពី​រថពាសដែក​នោះ ប៉ុន្តែ​ក្រោយមក​ត្រូវ​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាញ់​ស្លាប់​។ 

​    ​លោក វរសេនីយ៍ទោ Yasir Abdulla បាន​និយាយថា​កាមេរ៉ា​នោះ​ត្រូវបាន​រកឃើញ​នៅពេល​ព្រឹក​បន្ទាប់ពី​ការប្រយុទ្ធ​៕

 

adverise with khmeread
ប្រភព៖ Skynews

មតិយោបល់