adverise with khmeread Cf960069 f605 41e6 b410 ae75cc93781c

មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់ ខណៈ​ជិះ​ម៉ូតូ​បុក​រោង​និង​គ្រែ​សង្ស័យ​បើកៗ​ងងុយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​រោង​និង​គ្រែ​ដោយ​ខ្លួនឯង​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៥០​នាទី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​លេខ​១១០ ឋិត​ក្នុងភូមិ​ឈើទាល​ ឃុំឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាល​ឧ្យ​ស្លាប់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ប៉ុក វីរៈ ​ហៅ​សុង ភេទ​ប្រុស​ អាយុ៥៥​ឆ្នាំ ជនជាតិខ្មែរ ជា​មន្ត្រី​ប៉ូលិសចរាចរ​ណ៍​រាជធានី​ភ្នំពេញ ស្លាប់​នៅ​កន្លែងកើតហេតុ។ បើក​ម៉ូតូ​ម៉ាក និ​ច ពណ៌​ត្រួយ​ចេក គ្មាន​ពាក់​ស្លាក​លេខ បើក​មាន​ទិសដៅ​ពី​ច្បារអំពៅ​មក​ឃុំ​កំពង់ស្វាយ។​

    សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម្នាក់ឯង​ពី​ច្បារអំពៅ​មក​ផ្ទះ​នៅ​ឃុំ​កំពង់ស្វាយ។ លុះ​ពេលមកដល់​ចំណុចកើតហេតុ អត់ងងុយ​ងោក​មួយភាំង ហើយ ម៉ូតូ​កំពុងមាន​ល្បឿន​ក៏​រេ​ចង្កូត​ទៅ​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ បុក​និង​រោង​-​គ្រែ លក់ដូរ​នៅ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម​តែម្ដង​។​

    ករណី​ខាងលើនេះ ត្រូវបាន​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដឹក​សព​ជនរងគ្រោះ​យកទៅ​ផ្ទះ ធ្វើបុណ្យ​តាមប្រពៃណី​ហើយ៕

adverise with khmeread

មតិយោបល់