02a6e47a ef66 42f1 8a17 de6f71e74d77

មិត្ត​ភ័​ក្រ្ត​ផឹក​ស៊ី​មានទំនាស់​គ្នា​ចាក់​មួយ​កាំបិត​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ផឹកស៊ី​ជាមួយគ្នា​ហើយ​មានទំនាស់​ចាក់​មួយ​កាំបិត កាលពី​វេលា​ម៉ោង​៩​ និង​៤៥​នាទី​យប់​ថ្ងៃទី​២៩ ខែ​មេសា ​ឆ្នាំ​២០១៦​នោ​ក្នុង​បន្ទប់​ជួល​លេខ​៤ ក្រុម​១១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ហួន ណាក់ ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​កំពុង​ហូបបាយ​នៅមុខ​បន្ទប់​ជួល ហើយ​ជនល្មើស​ស្គាល់គ្នា​ម្នាក់​បានមក​សុំ​ហូប​ដែរ។ ខណៈពេល​កំពុង​ហូប​ក៏មាន​ទំនាស់​ពាក្យសម្តី​គ្នា​ហើយ​ជនល្មើស​បាន​យក​កាំបិត​ចាក់​ចំ​លើ​ចង្កេះ​ស្តាំ​បណ្តាលឱ្យ​របួស បញ្ជូនទៅ​ពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់៕

អ្នកនឹងចូលចិត្ត

មតិយោបល់