adverise with khmeread Index

កាមរីឆ្លាមបើកបុកម៉ូតូរបួសខ្ទេចជើង នៅរង្វង់មូលសម្តេចសង្ឃជួន ណាត

     ភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានបើកបុកម៉ូតូទាំងកម្រោលបណ្តាលឲ្យបុរសម្នាក់របួសខ្ទេចកាលពិវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១៩ធ្នូឆ្នាំ២០១៥ នៅចំណុចរង្វង់មូលសម្តេចសង្ឃ ជួន ណាត ផ្លូវសុរាម្រឹត ភូមិ២ សង្កាត់ចតុមុខខណ្ឌដូនពេញ ។
    ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកាមរីឆ្លាមពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1G-8909បើកបរដោយឈ្មោះលី ម៉េង ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅឃុំ-ស្រុកមេមត់ ខេត្តកំពង់ចាម ។
     ចំណែកភាគីម៉ូតូម៉ាកគុបជ្រុងសេ៩០ ពណ៌ទឹកសមុទ្រ ស្លាកលេខ ព-4780 ភព1បើកបរវដោយឈ្មោះហេង វុត្ថា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរជួសជុលរថយន្ត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរបួសធ្ងន់ដេកពេទ្យកាល់ម៉ែត។
     ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបើកម៉ូតូម្នាក់ឯងចេញពីរង្វង់មូលសម្តេចសង្ឃជួន ណាតពីកើតទៅលិច ដល់ចំណុចខាងលើរថយន្តបើកតាមផ្លូវព្រះស៊ិសុវត្ថិពីជើងទៅត្បូងយ៉ាងលឿនបុកទាំងកម្រោលតែម្តង ។ រថយន្តនិងម៉ូតូបញ្ជូនទៅសង់ត្រាល់៕

adverise with khmeread

មតិយោបល់