adverise with khmeread 13183fa7 6d86 40e6 9fd1 2f4d781634f7

ឃាត់​មនុស្ស​៣​នាក់​ចែកចាយ​គ្រឿងញៀន​នៅ​តាកែវ​

     តាកែវ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ត​រូ​វ​បាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ចន្លោះ​ពី​ម៉ោង ១៦​ និង​២០​នាទី​ ទៅ​ម៉ោង១៨ ​និង​៣០​នាទី នៅ​ចំណុច​ភូមិរ​មន់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ។​

     ប៉ូលិស​និយាយថា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក ជ័យ រិទ្ធី ព្រះរាជអា​ជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿង​ញៀន​​មួយ​ករណី​នៅ​ចំណុច​ភូមិរ​មន់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ស្រី​០១​នាក់​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ប៉ែត វិ​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សមរ​ខ្មែរ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ,២-​ឈ្មោះ គួ​យ ផាន់​និ​ត ភេទ​ស្រី អាយុ៣៣​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិរ​មន់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុកសំរោង និង​៣-​ឈ្មោះ ឆោម ភា ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ឈ្មោះ គួ​យ ផាន់​និ​ត។​

      ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន ២២​កញ្ចប់​តូច​,១​កញ្ចប់​ធំ​,​អាវុធ​កែច្នៃ​១​ដើម​,​ខ្សែក ២​ខ្សែ​,​កងដៃ​១​គូ​,​ខ្សែ ដែ​១,​ទូរស័ព្ទដៃ ១​គ្រឿង​,​ម៉ូតូ​សេ​១២៥ ១​គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។​

       បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់