adverise with khmeread Wed

Cecilia Liu បង្ហើប​ថា​លោក Nicky Wu មិន​ត្រឡប់មកផ្ទះ​អស់ពីរ​សប្ដាហ៍​ ហើយ បន្ទាប់ពី​រៀបការ​បាន​មួយខែ​

    ​បន្ទាប់ពី​ចំណាយ​ប្រាក់ ៤​លាន​ដុល្លារ​នៅ​កោះ​បាលី ប្ដី​ប្រពន្ធ​មួយគូ​នេះ​ហាក់បីដូចជា​មិនបាន​ចំណាយពេល​នៅ​ជាមួយគ្នា​សោះ​។​

​    ​គូ​ស្វាមីភរិយា​ថ្មីថ្មោង នាង Cecillia Liu និង​លោក Nicky Wu បាន​ចំណាយពេល​តិចជាង​ពាក់កណ្ដាល​នៃ​ជីវិត​រៀបការ​របស់​ពួកគេ​ដែល​បានកើត​ឡើង​ជិត​មួយខែ​មកនេះ​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal អ្នក​ទាំង​ពីរបាន​កំពុង​មមាញឹក​នឹង​ការងារ​រៀងៗ​ខ្លួន​ខ្លាំងពេក​។​

​    ​នាង Liu កំពុង​សម្ដែង​រឿង​ថ្មី​របស់​នាង​ចំណងជើង​ថា Youth Is Just Right ។ នាង​ក៏បាន​បង្ហើប​ឱ្យដឹងថា​ប្ដី​របស់​នាង​មិន​បានមក​ផ្ទះ​អស់​រយៈពេល ២ សប្ដាហ៍​ហើយ​។​

​    ​នៅពេល​នាង​ត្រូវបាន​គេ​សួរ​អំពី​គម្រោង​យក​កូន​នាង​និយាយថា "​មិនអាច​ទៅរួច​ទេ​សម្រាប់​ឆ្នាំនេះ​និង​សូម​សួរ​ខ្ញុំ​ម្ដងទៀត​នៅ​ឆ្នាំក្រោយ​"​។​

​    ​ទោះយ៉ាងណា​ក្ដី ប្ដី​របស់​នាង​កំពុង​រវល់​នឹង​កាលវិភាគ​ការងារ ហើយ​គាត់​និយាយថា គាត់​នឹង​ព្យាយាម​ឱ្យអស់​លទ្ធភាព​របស់គាត់​ដើម្បី​ប្រពន្ធ​គាត់ ហើយ​គាត់​នឹង​តែងតែ​ទៅ​មើល​ប្រពន្ធ​គាត់​នៅពេល​នាង​ថត​រឿង​ក្នុង​ឈុត​បឺត​មាត់​ជាមួយនឹង​លោក Zheng Kai ក្នុង​រឿង​ថ្មី​។​

 ​    ​​    ​លោក Zheng Kai និយាយថា "Nicky អង្គុយ​នៅ​ជ្រុង​មួយ​យ៉ាង​ស្ងាត់ និង​សម្លឹង​ដាក់​ខ្ញុំ​មិន​ដាក់​ភ្នែក​នោះទេ​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់