adverise with khmeread 499ed43f 3990 4456 be6d dce4d496e020

បង្ក្រាប​ជនដៃដល់​ដែល​ចាក់​សម្លាប់​មិត្តភក្តិ​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន​៤​ម៉ោង​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ លោក ទៀង ចាន់​សា អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ បាន​ដឹកនាំ​កម្លាំង​ប្រមាញ់​ជនដៃដល់​ដែល​ចាក់​សម្លាប់​មិត្តភក្តិ​ត្រង់​បំពង់ក​ខាងស្តាំ​បណ្តាលឱ្យ​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយ​បាន​រត់គេចខ្លួន​ទៅសម្ងំ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល​ដែល​រស់នៅ​ជាមួយ​ម្តាយ គឺ​ក្រោយពី​ធ្វើ​សកម្មភាព​រយៈពេល​៤​ម៉ោង រួម​និង​វត្ថុតាង​មក​ប៉ុស្តិ៍ទួល​សង្កែ។​

      អំពើ​ឃោរឃៅ​ចាក់​សម្លាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​៤០​នាទី​យប់​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ D4 ក្រុម​១១ ភូមិ​ទួលគោក ស​ង្តា​ត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

      លោក ទៀង ចាន់​សា​អធិការ​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ជនដៃដល់​ចាក់​សម្លាប់​នេះ​ឈ្មោះ ហ៊ួ​ន ណាក់ ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ ចំការឪឡឹក ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

      ចំណែក​ជនដៃដល់​មានឈ្មោះ ញែ​ម ទឹម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ផ្សារ​សុភមង្គល ភូមិ​ទួល​សង្កែ  សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

      លោក ទៀង ចាន់​សា​បន្តថា ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ ក្រោយពី​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​ដោយ​ប្រើ​រយៈពេល​ជាង​៤​ម៉ោង​ទើប​ចាប់ខ្លួន​ជនដៃដល់​បានតែ​ម្ដង​។​

      តាម​ការសារភាព​រប​ស់ជន​ដៃដល់​បានឱ្យដឹងថា គឺ​ជនរងគ្រោះ​ និង​រូបគាត់​មាន​គំនុំ​នឹង​គ្នា​មក​យូរហើយ ហើយ​នៅពេល​កើតហេតុ​រូបគាត់​បានឃើញ​ជនរងគ្រោះ អង្គុយ​នៅមុខ​បន្ទប់​ចិត​ស្វាយ​ហូប​ដោយមាន​កាន់​កាំបិត​ចុង​ស្រួច​នៅក្នុង​ដៃ​។​

      ពេលនោះ​រូបគេ​ក៏បាន​ដើរទៅ​ជិត​ជនរងគ្រោះ​ហើយក៏​សុំ​ស្វាយ​ជនរងគ្រោះ​ហូប​ដែរ ហើយ​ជនរងគ្រោះ​ក៏​ហុច​ទាំង​កាំបិត​និង​ស្វាយ​ឱ្យ​ជនដៃដល់​។ ពេលដែល​បាន​កាំបិត​រូប​ជនដៃដល់​បាន​ចាក់​ជនរងគ្រោះ​ចំ​បំពង់ក ខាងស្តាំ​មួយ​កាំបិត​បណ្ដាលឱ្យ​ដេក​ដួល​នៅនឹងកន្លែង ​ហើយ​ជនដៃដល់​បាន​រត់​ទៅសម្ងំ នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន ផ្សារ​សុភមង្គល​។​

      ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ តែ​ជា​អកុសល​ទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​អធិការ​ចុះ​ស្រាវជ្រាវ​ដោយផ្ទាល់​ដល់​កន្លែងកើតហេតុ​និង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​យកមក​សួរនាំ​ និង​ឃុំខ្លួន​នៅ​ប៉ុស្ដិ៍​ទួល​សង្កែ ដើម្បី​កសាង​សុំ​ណុំ​រឿង​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សាច់​ញា​ត្តិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់