adverise with khmeread 2b18c038 bc68 4ecd 902f 5d2242d06adc

បង្ហាញមុខ​ជនសង្ស័យ២៧​នាក់​ពាក់ព័ន្ធ​បទល្មើស​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២៧​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ និង​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវបាន​បង្ហាញមុខ​នៅ​ព្រឹក ថ្ងៃទី៣០ ​ខែមេសា  ឆ្នាំ​២០១៦នៅ​ការិយាល័យ​កណ្តាល​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​យ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅតាម​បណ្តាល​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ។​

    លោ​ក​ ព្រំ សន្ធរ ស្នងការរង​ប៉ូលិស​រាជធានី​ភ្នំពេញ​និង​ជា​ប្រធានការិយាល័យ​កណ្តាល​បទ​ល្មើស​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កម្លាំង​ការិយាល័យ​សហការ​ស្រាវជ្រាវ​ជាមួយ​កម្លាំង​មូលដ្ឋាន​ក្នុង​ខណ្ឌ​ទាំង១២ឈានទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ២៧នាក់ ​និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤៣កញ្ចប់​រួម​ និង​សម្ភារៈ​ដែល​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​មានដូចជា​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​ដាវ​សា​ម៉ូ​រៃ​មួយ រួម​និង សម្ភារៈ​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​មួយចំនួន។​

    លោក​ស្នងការរង​បន្តថា ជនសង្ស័យ​ទាំងនេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី៣០ ​ខែមេសា ​ឆ្នាំ២០១៦ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី។​

    សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​២៧​នាក់​ខាងលើនេះ​ត្រូវបាន​កម្លាំង អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទាំង១២​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ការិយាល័យ​ព្រហ្មទណ្ឌ​រា​ធានី​ភ្នំពេញ​ក្រោម​បញ្ជា​ពី​សំណាក់ ឯកឧត្តម ជូន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ តាម​មុខសញ្ញា​ឈានទៅដល់​ការបង្ក្រាប​និង ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ប្រុស​ស្រី​ចំនួន​២៧​នាក់​និង​បាន​ដកហូត​ថ្នាំញៀន​ចំនួន៤៣​កញ្ចប់​រួម​និង​វត្ថុតាង​មួយចំនួន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់