adverise with khmeread 13084214 964953443619571 1627371816 n

ភ្នំពេញ​ថ្ងៃ​ណា​មាន​ភ្លៀង​?

    ភ្នំពេញ ៖ មាន​សំណួរ​មក​ថា តើ​នៅ​ភ្នំពេញ​ថ្ងៃ​ណា​មាន​ភ្លៀង​? គ្មាន​ចម្លើយ​ជាក់លាក់​ក្នុងការ​ព្យាករណ៍​ឬ​ការ​ទស្សន៍ទាយ​ណាមួយ​ពី​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​នោះឡើយ។​

    ប៉ុន្តែ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ស្ថាប័ន​ឧតុនិយម​ថៃ​បាន​ព្យាករណ៍​ថា នៅ​ទូទាំងប្រទេស​ថៃ​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​ក្នុងអំឡុង​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​នេះ។​

    យោងតាម​ការព្យាករណ៍​នេះ គេ​សង្កេតឃើញថា នៅ​ប្រទេស​ថៃ​មាន​ភ្លៀង​ធ្លាក់​មែន​។ ដោយសារតែ​កម្ពុជា​យើង​មាន​ព្រំប្រទល់​ជាប់​គ្នា គេ​សង្កេតឃើញថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ រួមជាមួយ​ខ្យល់​កន្ត្រាក់​លាយឡំ​ផង។ ដូចជា​ខេត្តក្រចេះ ព្រៃវែង តាកែវ កំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង...​។​

    ដោយឡែក​នៅ​ព្រឹក​មិញ ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៦​ នៅ​ស្រុក​ភ្នំព្រឹក​ជាប់​ព្រំដែន​ថៃ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង។​

    សំណួរ​នៅតែ​ចោទថា តើ​នៅ​ភ្នំពេញ​ថ្ងៃ​ណា​មាន​ភ្លៀង ? ចង់ដឹង​ច្បាស់​គឺអាច​ទៅ​សួរ​មេ​ចាក់​ទឹកភ្លៀង​នៅ​ម្តុំ​ផ្សា​អូរឫស្សី ខណ្ឌ​៧​មករា​ទើប​ដឹង​ច្បាស់។​

    ខាងក្រោម​នេះ​ជា​រូប​វីដេអូ​ភ្លៀងរលឹម​ធ្លាក់​នៅ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៩ ​ខែមេសា​ ឆ្នាំ​២០១៦ និងភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់