adverise with khmeread Katie orlando

នាង Katy Perry ចង់​ប្តូរ​ពី​សាសនា​គ្រឹ​ស្ត​មក​ព្រះពុទ្ធសាសនា​ដូច​មិត្ត​ប្រុស Orlando Bloom

    ​តារាចម្រៀង​អាមេរិក​នាង Katy Perry កំពុង​ពិចារណា​លើ​ការប្ដូរ​ទៅ​សាសនាព្រះពុទ្ធ​ដូច​មិត្ត​ប្រុស​នាង​លោក Orlando Bloom​។ តារាចម្រៀង​រូបនេះ​បាន​សូត្របាលី​ជាមួយ​មិត្ត​ប្រុស​គាត់​និង​បាន​អ​ញ្ចើ​ញ​ដោយ​មិត្ត​នាង​ទៅ​ចូលរួម​ក្នុង​នៅក្នុង​ពិធីបុណ្យ Coachella ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា​ក្នុង​ខែ​នេះ​។​

​    ​អ្នក​ទាំងពីរ​ដែល​បាន​ទាកទង​ស្រឡាញ់គ្នា​តាំងពី​ខែមករា​បាន​ដឹកនាំ​ក្រុម​មួយក្រុម​តន្ត្រី​រ៉ុ​ក Courtney Love ដើម្បីឱ្យ​សូត្របាលី​ត្រាសដឹង "nam-myoho-renge-kyo"​។​

​    ​លោក Orlando អាយុ ៣៩​ឆ្នាំ​គឺ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ម្នាក់ ខណៈដែល​ឪពុកម្ដាយ​របស់ Katy Perry ជា​សមាជិក​សាសនា​គ្រឹ​ស្ត​។​

​    ​នាង​ពីមុនមក​មិនដែល​ជឿ​លើ​សាសនា​ម្ដងណា​ឡើយ បើទោះជា​អតីត​មិត្ត​ប្ដី​របស់​នាង​លោក Russell Brand មាន​ចំណាប់អារម្មណ៍​លើ​រឿង​មួយ​នេះ ប៉ុន្ដែ​ប្រភព​មួយ​និយាយថា​នាង​ពិតជា​ស្រឡាញ់​លោក Orlando និង​កំពុង​ព្យាយាម​ជឿ​ជំនឿ​សាសនាព្រះពុទ្ធ​ដើម្បី​រូបគាត់​។ មិត្ត​របស់​នាង​ជឿថា​នាង​អាច​ដូរ​សាសនា​បាន​យ៉ាង​ពេញលេញ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់