adverise with khmeread C91fa662 c076 4ac1 9ea9 01a5f39f1444

បុរស​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​គាំងបេះដូង​ស្លាប់​

     ភ្នំពេញ ៖ បុរស​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នា​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ខណៈ​មកលេង​ផ្ទះ​ដន្លង។ 

     ប៉ូលិស​និយាយថា បុរស​ជនជាតិខ្មែរ​ស​ញ្ជា​តិ​អាមេរិក​ឈ្មោះ កប កន (KOP  KON) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​កាន់​លិខិត​ឆ្លង​ដែល​លេខ 533510205​។ 

     ប៉ូលិស​ប​ន្ថ​ថា មុនពេល​កើតហេតុ គ្រួសារ​របស់​ជនរងគ្រោះ​បាន​ដឹក​ប្តី​របស់ខ្លួន​តាម​រថយន្ត​មក​ផ្ទះ​ដន្លង​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ ប្រពន្ធ​ថា "​មិនសូវ​ស្រួលខ្លួន​ចេះតែ​ថប់ដង្ហើម"​។ 

     ពេលនោះ​ប្រពន្ធ និង​ដ​ង្ល​ង​បាន​ដឹក​យកមក​គ្លីនិក​ឯកជន នៅ​ចោមចៅ​ហើយ​ប​ញ្ចូ​ន​បន្តទៅ​មន្ទី​ពេទ្យ កាល់ម៉ែត​គ្រូពេទ្យ​ប្រាប់ថា "​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​ទៅហើយ​"​។ 

     តាម​ការ​បញ្ចាក់​ពី​ប្រពន្ធ​របស់​សព​ប្រាប់ថា គាត់​មាន​ជ​ម្ថឺ​ទឹកនោមផ្អែម​។ បច្ចុប្បន្ន​សព ដំកល់​នៅ​មន្ទី​ពេទ្យរុស្ស៊ី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់