adverise with khmeread Heroine

ឃាត់ខ្លួន​បុរស៣​នាក់រក្សាទុក​សារធាតុ​ញៀន

     ភ្នំពេញ​៖ បុរស៣នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ទួលសង្កែឃាត់ខ្លយនកាលពីវេលាម៉ោង ៩កន្លះយប់ ថ្ងៃទី ១៩ ខែ​ធ្នូ​ឆ្នាំ ២០១៥ នេះ  ស្ថិតនៅមុខសាខាក្រុមហ៊ុនអគ្គិសនីកម្ពុជាទី៥-៦​ផ្លូវ​លេខ ៦៨ ក្រុម ១៩ ភូមិទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ ឬ​ស្សី​កែវ​រក្សាទុក​សារធាតុ​ញៀន ​។
​    ប៉ូលិសបានឲ្យដឹង​ថា​ ជនសង្ស័​យ​ទាំង ៣​នាក់ ទី​១-ឈ្មោះ ហេង សុផេនភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៤៧ផ្លូវលេខ៩៩ភូមិបឹងសាឡាង សង្កាត់ឫស្សីកែប ទី​២-ឈ្មោះ ឈាន ធី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និង ទី​៣​-ឈ្មោះ ឈឹម ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩សង្កាត់ទួលសង្កែ ។
    ក្នុងកិច្ចប្រតិបត្តិការនេះប៉ូលិសដកហូតបាន​ដកហូត គ្រឿងញៀន​ចំនួន ៤​កញ្ចប់​និងម៉ូតូជិះធ្វើសកម្មភាពម៉ាកSTRពណ៌ក្រហមស្លាកលេខភ្នំពេញ1BJ-7098រួចបញ្ជូនទោខណ្ឌចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់