adverise with khmeread 380408eb 8ae1 4857 bc3d 400ca33fb85d

រថយន្ត​៣​គ្រឿង​បុក​គ្នា​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី តែ​គ្មាន​មនុស្ស​របួស​

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ត្រើយ​ខាងលិច សង្កាត់​ស្រះចក  ខណ្ឌដូនពេញ រវាង​រថយន្ត និង​រថយន្ត ៣ គ្រឿង តែ​មិនមាន​មនុស្ស​គ្រោះថ្នាក់​ឡើយ។ 

     ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម្ខាង​ម៉ាក ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2X-2296 អ្នកបើកបរ​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​។ រថយន្ត​នេះ​បើកបរ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ពី​កើតមក​លិច​។ 

     លុះដល់​ចំណុច​ចុះ​ស្ពាន​ក៏​បុក​រថយន្ត ១​គ្រឿង​ទៀត​ពីក្រោយ​បើកបរ​ស្រប​ទិស​គ្នា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស ពាក់​ស្លាក​លេខ 2AM-1668 បើកបរ​ដោយ​ឈ្មោះ​ស្រី មួយ​ហៀ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំមុន​របរ​លក់ដូរ ស្នាក់​នៅផ្ទះ​៤៧១ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

     ក្រោយពី​បុក​រួច រថយន្ត​បង្ក​បាន​ថយក្រោយ​ក៏​ទៅ​ប៉ះ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​​ស្លាក​លេខ​ភ្នំពេញ 2C-3804 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​ដើរចោល​រថយន្ត​បាត់​។ បច្ចុប្បន្ន​រថយន្ត​ទាំង​៣​គ្រឿង​រក្សា​នៅ​ចរាចរ​ណ៌​ក្រុង​ដោះស្រាយ​ពេល​ក្រោយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់