adverise with khmeread Main 1

នឹកស្មាន​មិន​ដល់ Goyle សម្ដែង​ក្នុង​រឿង Harry Potter តាម​ពិតជា​អ្នក​ប្រដាល់​អាជីព​សោះ​

    ​ប្រសិនបើ​អ្នកជា​អ្នកគាំទ្រ​ក្នុង​រឿង Harry Potter អ្នក​ច្បាស់​ជា​នឹង​ស្មាន​មិន​ដល់​ថា​លោក Joshua Herdman គឺជា​អ្នក​ប្រដាល់​នោះឡើយ​។​

​    ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​សម្ដែង​ជា​តួ Gregory Goyle ក្នុង​រឿង Harry Potter​។​

​    ​ឥឡូវ​យ៉ាងណាមិញ គាត់​បាន​ដើរ​ផ្លូវ​ផ្សេង​ក្នុង​វិថី​សិល្បៈ​របស់គាត់​។​

​    ​យោងតាម​វេ​ប​សាយ Acid Cow លោក Herdman ថ្មី​នេះ​បាន​ប្រកួត​ប្រដាល់​ក្នុង MMA ជា​លើកដំបូង​ក្នុង​ទីក្រុង London ហើយ​គាត់​បានឈ្នះ​ជា​លើកដំបូង​ផងដែរ​។​

​    ​គាត់​និយាយថា គាត់​រីករាយ​នូវ​ការសម្ដែង ប៉ុន្ដែ​គាត់​បាន​ផ្ដោតលើ​អាជីព​របស់គាត់​ក្នុង MMA របស់​ពិភពលោក​ជា​រឿង​សំខាន់​ជាង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់