adverise with khmeread Hyumain

HyunA ត្រូវបាន​គេ​ប្រទះឃើញ​នៅ​អាកាសយានដ្ឋាន ដោយ​មើលទៅ​មុខធំ​ជាង​មុន​

    ​បើទោះជា​មាន​តារា​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ K-pop នាង Hyuna ក្នុង​ក្រុម 4 Minute បានបង្ហាញ​ឱ្យឃើញថា​ជា​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ចាត់ទុកជា​តារា​កូរ៉េខាងត្បូង ដែលមាន​ឈ្មោះ​ល្បី​ជាងគេ​លើ​ឆាក​អន្តរជាតិ​។​

​    ​យោងតាម​វេ​ប​សាយ Koreaboo រូបរាង​ថ្មី​របស់​នាង​បានធ្វើឱ្យ​អ្នកគាំទ្រ​យកទៅ​ជជែក​គ្នា ដោយ​បង្ហាញថា​មុខ​នាង​មើលទៅ​ធំ​ជាង​មុន​។​

​    ​ខណៈ​អ្នកគាំទ្រ​មួយចំនួន​បាន​កោតសរសើរ និង​មួយចំនួនធំ​បាន​ថា​មុខ​នាង​ហើម​។​

​    ​អ្នកខ្លះ​បាន​និយាយថា "​នាង​មើលទៅ​ស្អាត​ជាង​មុន​ដោយ​មុខ​នាង​មើលទៅ​ឡើង​មូល​ដូច​ព្រះ​ចន្ទ​។ នាង​មើលទៅ​ស្អាត​ជាង​មុន​ជាមួយនឹង​ការតុបតែង​មុខ​របស់​នាង​"​។​

​    ​យ៉ាងណាមិញ អ្នកផ្សេង​បាន​រកឃើញថា​មុខ​នាង​ឡើង​ហើម​ដូច​អ្នកជំងឺ​លើស​ជាតិ​ប្រៃ​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់