adverise with khmeread 13092184 846658485461873 434104504794373637 n

ទើសចិត្តពេក! អ្នកទេសចរជប៉ុនឆ្លៀតជួយសម្អាតសំរាមក្នុងក្រុងសៀមរាប!!!

    នេះមិនមែនជាលើកទីមួយទេដែលអ្នកទេសចរបរទេសឆ្លៀតពេលដើរទេសចរហើយមកជួយដើររើសសំរាមឱ្យប្រទេសម្ចាស់ផ្ទះកម្ពុជា។ លើកនេះក៏មិនខុសគ្នាដែរ គឺថាទេសចរជនជាតិជប៉ុនមួយក្រុមបាននាំគ្នាជួយសម្អាតសំរាមនៅក្រុងសៀមទាំងកណ្តាលថ្ងៃក្តៅបែកក្រហែង។

     ពួកគាត់ធ្វើនេះទំនងក្នុងគោលបំណងមួយប្រាប់ទៅប្រទេសម្ចាស់ផ្ទះឱ្យខ្វាយខ្វល់ពីសម្រស់ប្រទេសរបស់ខ្លួនផង ព្រោះពួកគាត់មិនមែនជាម្ចាស់ប្រទេសផង តែគាត់ស្រឡាញ់ និងចូលរួមថែរក្សាសម្រស់និងសោភណភាពប្រទេសមួយនេះ។ 

    រូបភាពអ្នកទេសចរជប៉ុនជួយសម្អាតសំរាមនេះត្រូវបានផុសលើហ្វេសប៊ុកកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦ ដោយផេកមួយឈ្មោះថា Bangkok Shop

    ក្នុងផេកនោះបានសរសេរថា "ជនជាតិជប៉ុនគាត់ជួយសម្អាតសំរាមដែលគេទុកយូរស្អុយមួយ! នៅក្បែរស្ថានីយចាក់សាំងសៀមរាប! អាណិតណាស់ដែលធ្វេីទាំងកណ្តាលថ្ងៃត្រង់បែកញេីសស្រាក់"។ 

    គ្រាន់តែបង្ហោះបានមួយថ្ងៃ រូបភាពនេះមានអ្នកចុច Like ជាង ១២.០០០ នាក់ និងចុច Share ជាង ៩.៥០០ នាក់។ ចំនួន Like និង Share ច្រើនសន្ធឹកក្នុងរយៈពេលដ៏ខ្លីនេះមិនមែនជារឿងធម្មតាទេ ប្រិយមិត្តអ្នកអានអាចបកស្រាយរូបភាពនេះបានរាប់ពាន់អត្ថន័យដោយខ្លួនឯង៕ 

adverise with khmeread

មតិយោបល់