adverise with khmeread 0

កំពូល​អាហារ​ទាំង ៦ មុខ​នេះ​ជួយ​ជំរុញ​ខ្លួន​ក្បាល​កុមារ​ឱ្យ​ខ្លាំងក្លា​

    ​១. គ្រាប់​ធុញ្ញ​ជាតិ​សម្រាប់​អាហារ​ពេលព្រឹក​
​    ​គ្រាប់​ធុញ្ញ​ជាតិ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​ហ្វា​យ​បឺ វីតាមីន និង​ជាតិ​រ៉ែ​។ លោកអ្នក​គួរ​មាន​គ្រាប់​ធុញ្ញ​ជាតិ​ចម្រុះ​សម្រាប់​អាហារ​ពេលព្រឹក​ដល់​កូនៗ​។ 

​    ​២. ស៊ុត​
​    ​ស៊ុត​សម្បូរ​ជាតិ​ប្រូតេអ៊ីន វីតាមីន A (​ល្អ​សម្រាប់​ភ្នែក​) វីតាមីន D (​ល្អ​សម្រាប់​ការលូតលាស់​ឆ្អឹង​) វីតាមីន E (​ល្អ​សម្រាប់​ប្រឆាំង​ជំងឺ​ផ្សេងៗ​) និង​វីតាមីន B12 (​ល្អ​សម្រាប់​ការបង្កើត​កោសិកា​ឈាមក្រហម​)​។ 

​    ​៣. ផ្លែ​គី​វី (Kiwi)
​    ​គី​វី​សម្បូរ​ជាតិ​វីតាមីន C ដែល​ជួយ​ដល់​ការ​ស្រូ​យ​បក​ជាតិ​ដែក​នៅក្នុង​រាងកាយ​។ ប្រសិនបើ​គ្មាន​វីតាមីន C រាងកាយ​នឹងមិន​អាច​រឹងមាំ​បានទេ ព្រោះ​វា​មិនអាច​ស្រូប​យកជាតិ​ដែក​បាន​។ 

​    ​៤. ចេក​
​    ​ចេក​សម្បូរ​ជាតិ​កាបូន​អ៊ី​ត្រាត​ជួយ​ជំរុញ​ថាមពល​ដ៏​អស្ចារ្យ​។ ឱ្យ​កូនៗ​ញ៉ាំ​ចេក​សម្រាប់​ជា​អាហារ​កំដរ​មាត់​ដើម្បី​ជំរុញ​ថាមពល​កុមារ​បាន​ពេញ​មួយថ្ងៃ​។ 

​    ​៥. ផ្លែឈើ​ក្រៀម​
​    ​ផ្លែឈើ​ក្រៀម​ជា​ប្រភព​នៃ​ជាតិ​ដែក និង​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ថាមពល​។ គួរឱ្យ​កូនៗ​ញាំ​បន្ទាប់ពី​បាយ​ព្រឹក​បាន​ពីរ​បី​ម៉ោង​។

​    ​៦. ត្រី​សម្បូរ​ខ្លាញ់​
​    ​ខ្លាញ់ត្រី​ជា​ប្រភេទ​អាស៊ីត​ជួយ​ជំរុញ​ដល់​ខួរក្បាល​ក្មេង​ឱ្យ​ឆ្លាត​វៃ​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់