adverise with khmeread Banana finger 600x314

ឆែក​មើល​ចន្លោះ​ទាំងបី​នៃ​កូនដៃ​របស់​អ្នក​...​នេះ​ជា​អត្ថន័យ​បង្កប់​របស់​វា​!

    ​មនុស្ស​គ្រប់គ្នា​មាន​ម្រាមដៃ​ខុសៗ​គ្នា មិន​ត្រឹមតែ​ទំហំ​និង​ប្រវែង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចន្លោះ​ម្រាមដៃ​ផងដែរ​។ ជាងនេះទៅទៀត មាន​ទ្រឹស្តី​មួយចំនួន​អះអាងថា ម្រាមដៃ​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​។ មនុស្ស​មួយចំនួន​ក៏​ជឿ​ផងដែរ​ថា កូនដៃ​អាច​បង្ហាញ​ព័ត៌មាន​ច្រើន​អំពី​ច​រិ​ក​លក្ខណៈ និង​បុគ្គលិក​លក្ខណៈពិសេស​រប​ស់មនុស្ស​។ 

​    ​ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​អំពី​ច​រិ​ក​លក្ខណៈ​ផ្អែកលើ​ចន្លោះ​ទាំងបី​នៃ​កូនដៃ​របស់​អ្នក​។ 

​    ​* ចំណុច​វិជ្ជមាន​ក្នុងករណី​ចន្លោះ​ម្រាមដៃ​វែងៗ​
​    ​១. ចន្លោះ​ទី ១
​    ​ប្រសិនបើ​ចន្លោះ​ផ្នែក​ខាងលើ​នៃ​កូនដៃ​មាន​ប្រវែង​វែង​ជាងគេ មានន័យថា លោក​អ្នកជា​មនុស្ស​ទាក់​ទាញ​ជាមួយនឹង​ជំនាញ​ភាសា​ដ៏​ស្ទាត់ជំនាញ​។ ជំនាញ​សង្កេត​របស់​អ្នក​ក៏មាន​លក្ខណៈ​គួរឱ្យកត់សម្គាល់​ដែរ​។ មនុស្ស​បែបនេះ​មិន​ងាយ​ចាញ់បោក​គេ​ងាយៗ​នោះឡើយ​។ 

​    ​២. ចន្លោះ​ទី ២
​    ​មនុស្ស​ដែលមាន​ចន្លោះ​ទី ២ វែង​ជាងគេ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​និង​យកចិត្ត​ទុក​អ្នកដទៃ​តាំងពី​កំណើត​។ ពួកគេ​ក៏​ជា​មនុស្ស​ប្តេជ្ញាចិត្ត​ខ្ពស់​ផងដែរ​។ ជារឿយៗ វេជ្ជបណ្ឌិត និង​សាស្ត្រាចារ្យ​សុខភាព​គឺជា​ផ្នែក​មួយ​នៃ​ក្រុមមនុស្ស​ដែលមាន​ចន្លោះ​កូនដៃ​ទី​ពីរ​វែង​ជាងគេ​។ 

​    ​៣. ចន្លោះ​ទី ៣
​     ប្រសិនបើ​ចន្លោះ​កូនដៃ​ទី​៣​វែង​ជាងគេ ពួកគេ​ទាំងនោះ​ជា​    ​មនុស្ស​ស្មោះត្រង់ និង​តែងតែ​ប្រាប់​ពី​ការពិត​។ ក្រៅពីនេះ មនុស្ស​ទាំងនេះ​ពូកែ​និយាយស្តី និង​មាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ក៏​ល្អ​ដែរ​។ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​សេរីភាព និង​ចូលចិត្ត​ជីវិត​ឯកជន​ដែល​គ្មាន​ការរំខាន​។ 

​    ​* ចំណុច​អវិជ្ជមាន​ក្នុងករណី​ចន្លោះ​ម្រាម​ដៃខ្លីៗ​
​    ​១. ចន្លោះ​ទី ១
​    ​មនុស្ស​ដែលមាន​ចន្លោះ​ទី ១ ខ្លី​ជាងគេ ជា​មនុស្ស​ដែល​គេឯង​មិនសូវ​ចូលចិត្ត​ទេ​។ ពួកគេ​ជា​មនុស្ស​ទន់ខ្សោយ និង​ភ័យខ្លាច​អ្នកដទៃ​។ 

​    ​២. ចន្លោះ​ទី ២
​    ​ប្រសិនបើ​ចន្លោះ​កណ្តាល​នៃ​កូនដៃ​ខ្លី​ជាងគេ មានន័យថា លោក​អ្នកជា​មនុស្ស​ក្បាលរឹង និង​ខ្ជិលច្រអូស​។ មនុស្ស​បែបនេះ​មិន​ចូលចិត្ត​ផ្លាស់ប្តូរ​នោះទេ​។ 

​    ​៣. ចន្លោះ​ទី ៣
​    ​ប្រសិនបើ​ចន្លោះ​ទី ៣ ខ្លី​មានន័យថា លោក​អ្នកជា​មនុស្ស​ត្រង់​ហួស ឆោតល្ងង់ និង​ឆាប់​ទុកចិត្ត​អ្នកដទៃ​។ ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ក្រុម​នេះ សូម​ប្រុងប្រយ័ត្ន និង​ចងចាំ​ក្នុង​ចិត្ត​ថា អ្នកដទៃ​អាច​នឹង​បោក​បញ្ឆោត​លោកអ្នក​យ៉ាង​ងាយស្រួល​។ 

​    ​បញ្ជាក់​៖ លោកអ្នក​អាចមាន​ទាំង​ចំណុច​វិជ្ជមាន និង អវិជ្ជមាន​ផ្អែក​តាម​ចន្លោះ​ម្រាម​កូនដៃ​។ ជួនកាល​លោកអ្នក​មាន ចន្លោះ​កូនដៃ​ទី​១​វែង​ជាងគេ ប៉ុន្តែ​បែរជា​មាន​ចន្លោះ​កូនដៃ​ទី​២ ខ្លី​ជាងគេ មានន័យថា លោកអ្នក​ឆ្លាត​ខាង​ភាសា តែ​ជាម​នុស្ស​ក្បាលរឹង​។ 

​    ​តោះ​ពិនិត្យមើល​ទាំងអស់គ្នា​ថា​តើ​លោក​អ្នកមាន​ចន្លោះ​កូនដៃ (​ស្តាំ​ឆ្វេង​មាន​ទំហំ​ប៉ុនគ្នា​) បែបណា​ដែរ​?៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់