adverise with khmeread 69

រូបមន្ត​ឱសថ​បុរាណ​ថៃ​ដ៏​ស័ក្តិ​សិទ្ធ​នេះ​សម្រាប់​ព្យាបាល​បាន​ជំងឺហឺត ក្អក ជំងឺ​រលាក​ទងសួត ជំងឺ​បេះដូង​យ៉ាង​ឆាប់រហ័ស​

​    ​អា​ឡែ​ស៊ី ការឆ្លង​មេរោគ និង​ការជក់បារី​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើត​ជំងឺហឺត ជំងឺ​សួត ក្អក ជំងឺ​រលាក​ទងសួត និង​ជំងឺ​បេះដូង​។ ខាងក្រោម​នេះ​ជា​រូបមន្ត​បុរាណ​ថៃ ដែល​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជា​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ប្រភេទ​ជំងឺ​ខាងលើ​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹមបារាំងក្រហម កន្លះ​គីឡូក្រាម​
​    ​- ស្ករស​កន្លះ​គីឡូក្រាម​
​    ​- ទឹកក្រូច​ឆ្មា ២ គ្រាប់​
​    ​- ទឹក ១ លីត្រ​កន្លះ​
​    ​- ទឹកឃ្មុំ ៧ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​រំងាស់​ស្ករស​ឱ្យចេញ​ជា​ពណ៌​ត្នោត​ដោយ​បើកភ្លើង​ល្មម បន្ទាប់មក​កាត់​ខ្ទឹមបារាំងក្រហម​ដាក់ចូល និង​ចាក់ទឹក​មួយ​លីត្រ​កន្លះ​ចូល​។ រួច​បើកភ្លើង​ដាំ​ម្តងទៀត​រហូត​ឱ្យ​វា​ហួត​សល់ ១/៣​។ បន្ទាប់មក​ទុកឱ្យ​ត្រជាក់ រួច​ច្របាច់​ក្រូចឆ្មា ២ គ្រាប់​ចូល និង​ចាក់​ទឹកឃ្មុំ​ចូល ៧ ស្លាបព្រា​បាយ​។ ចាក់​វា​ចូលក្នុង​កែវ​មួយ ទុកចោល​មួយ​យប់​។ 
​    ​
​    ​* របៀប​ប្រើ 
​    ​សម្រាប់​មនុស្ស​ធំ ទទួលទាន ១ ស្លាបព្រា​បាយ មុន​ឬ​ក្រោយ​អាហារ​ពេលព្រឹក ឥត​បញ្ហា​។ ពិសា​បែបនេះ​រហូត​ទាល់តែ​អាកា​រៈ​ជំងឺ​ជាសះស្បើយ​ទាំងស្រុង​។ 

​    ​សម្រាប់​កុមារ គួរឱ្យ​ទទួលទាន ១ ស្លាបព្រា​បាយ​ដូចគ្នា​រាល់​ព្រឹក ប៉ុន្តែ​ត្រូវ​ពោះ​ទទេរ​ជាមុនសិន​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់