adverise with khmeread Thief

ឃាត់ខ្លួន​ជនសង្ស័យ​៧នាក់​វាយ​ប្លន់​យក​ម៉ូតូ​

     ​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប៉ូលិសខណ្ឌចំការមនឃាត់ខ្លួនកាលពីវេលាម៉ោង១២និង២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥  ចំណុច​ផ្លូវ​៤៣២កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​បន្ទាប់ពីបានវាយប្លន់យកម៉ូតូបានសម្រេចមួយគ្រឿង។លុះព្រឹកឡើងប៉ូលិសចាប់ខ្លួនបាន៥នាក់ថែមទៀត។
     ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះសាំ ប្រុសភេទប្រុសអាយុ២២ឆ្នាំមុខរបរព្រូឡាន ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ និង២-ព្រាប សៃធូ ភេទប្រុសអាយុ២០ឆ្នាំមុខរបព្រូឡាន ស្នាក់នៅឃ្លាំងម្សៅមី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។បក្ខពួក៤នាក់ទៀតរត់គេចខ្លួនបាត់។
    ចំណែកជនរងគ្រោះឈ្មោះស៊ុន តាក់កៅ ភេទប្រុសអាយុ២០ឆ្នាំមុខរបបុគ្គលិកលាងរថយន្ត ស្នាក់នៅការ៉ាស់លាងរថយន្តសុខសាន្ត ផ្លូវ១៦៧កែង៤២៥សង្កាត់ទួលទំពូង២ ខណ្ឌចំការមក។បាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខភ្នំពេញ1CX-6288។
     ស៊ុន តាក់កៅ បានប្រាប់ប៉ូលិសថា នៅវេលា​ម៉ោង​១២​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០១៥ ខ្លួនបានជិះម៉ូតូឌុបសង្សារទៅស្ទឹងមានជ័យ ហើយត្រឡប់មកវិញដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ​១​ក្រុម មាន​គ្នា៦នាក់ជិះម៉ូតូ៣គ្រឿង បាន ធ្វើ​សកម្មភាព​វាយ​និង​គប់​ដុំថ្ម​ប្លន់យក​ម៉ូតូ​ពីបានសម្រេច​
      លុះ​មកដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ក្រុម​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន កម្លាំង​ប៉ូលិសព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ប៉ូលិសព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក ស្រាវជ្រាវ​ធ្វើ​ការឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​បានសរុបរហូតដល់៧​នាក់ (​ស្រី​ម្នាក់​) ដកហូត​ម៉ូតូ​បាន​៣​គ្រឿង ទី​១-​ម៉ា​កនិច​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-7095, ទី​២-ម៉ាក​ហុងដា​ស៊េរី ឆ្នាំ​២០១០ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-9432 និង​១​គ្រឿង​ទៀត ជា​របស់​ជនរងគ្រោះ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពួកវាដោះ​ស្លាក​លេខ​ចេញ ៕

adverise with khmeread

មតិយោបល់