ថ្លើមគឺជាផ្នែកដ៏សំខាន់បំផុតមួយនៃរាងកាយ។ ប្រសិនបើវាផ្ទុកទៅដោយជាតិពុល វានឹងមិនអាចបំពេញមុខងារបានត្រឹមត្រូវ ដែលនឹងនាំទៅកើតបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលណាមួយឆាប់ៗខាងមុខ។ ថ្លើមក៏សំខាន់ផងដែរសម្រាប់ការសម្រកទម្ងន់ បើសិនណាថ្លើមខូច លោកអ្នកនឹងមិនអាចបញ្ចុះទម្ងន់បានឡើយ។
សំណាងល្អ ការសម្អាតជាតិពុលពីក្នុងថ្លើមអាចជួយស្តារមុខងាររបស់ថ្លើមបានឡើងវិញ ដូច្នេះលោកអ្នកអាចចាប់ផ្តើមស្រកទម្ងន់បានម្តងទៀតផងដែរ។ រូបមន្តខាងក្រោមនឹងជួយសម្អាតថ្លើមរបស់លោកអ្នកក្នុងរយៈពេលតែ បីថ្ងៃប៉ុណ្ណោះ!
* គ្រឿងផ្សំ
- ជីរវ៉ាន់ស៊ុយហាន់ ១ កែវ (២៥០ មិល្លីក្រាម)
- ស្ពៃចិន (Celery) ឬខិនឆាយធំ ៥ ទង
- ទឹក ៦ កែវ (ចំណុះ ២៥០ មិល្លីលីត្រ)
- ក្រូចភ្លា ៣ គ្រាប់
* របៀបធ្វើ
ដំបូង ក្រឡុកទឹកក្រូចភ្លា ជីរវ៉ាន់ស៊ុយ និងស្ពៃចិនក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មកដាក់ទឹក និងក្រឡុកវាម្តងទៀត។ បន្ទាប់មកលោកអ្នកបានផលិតទឹកបន្លែដ៏ឆ្ងាញ់សម្រាប់បញ្ចុះទម្ងន់ និងសម្អាតជាតិពុលពីក្នុងថ្លើមក្នុងរយៈពេល តែ ៧២ ម៉ោងហើយ។
* របៀបប្រើ៖
ផឹក ២ កែវ មុនអាហារទាំង ៣ ពេល (សរុប ៦ កែវ) ហើយបន្តផ្សំវាសម្រាប់ស្អែកទៀត និងផឹកឱ្យជាប់គ្នារយៈពេល ៣ ថ្ងៃ។ សម្រាករយៈពេល ៧ ទៅ ១០ ថ្ងៃ សឹមចាប់ផ្តើមផឹកជាប់គ្នាបីថ្ងៃម្តងទៀត។ ត្រូវចាំ លោកអ្នកមិនត្រូវពិសាអាហារឆ្អែតៗពេកទេអំឡុងពេលផឹកទឹកបន្លែនេះ។ មួយទៀត លោកអ្នកគួរពិសាទឹកឱ្យបានច្រើនៗក្នុងមួយថ្ងៃ។ បន្ទាប់មកលោកអ្នកនឹងសង្កេតឃើញស្រកទម្ងន់បានច្រើនគីឡូគួរសម៕
