adverise with khmeread 0

ពិសា​អាហារ​ទាំងនេះ​ដើម្បី​សម្រស់​ក្មេង​ជាង​វ័យ​!

    ​១. គ្រាប់​វ៉ុល​ណាត់ (Walnut)
​    ​គ្រាប់​វ៉ុល​ណាត់​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ប្រឆាំង​ការ​ហើម​រលាក​។ វា​ក៏​ជួយ​ការពារ​ការចុះ​ខ្សោយ​ខួរក្បាល​នៅពេល​មាន​វ័យ​ជរា​ផងដែរ​។ 

​    ​២. គ្រាប់​អាល់​ម៉ុង (Almond)
​    ​គ្រាប់​អាល់​ម៉ុង​ជា​ប្រភព​នៃ​សារធាតុ​ម៉ាញ៉េ​ស្យ៉ូ​ម​។ ការថយចុះ​សារធាតុ​នេះ​ក្នុង​រាងកាយ​នាំឱ្យ​មនុស្ស​មើលទៅ​ឆាប់​ចាស់​។ ដូច្នេះ​ដើម្បី​បង្ការ​ការ​ចាស់​មុន​អាយុ​លោកអ្នក​គួរ​បន្ថែម​ម៉ាញ៉េ​ស្យ៉ូ​ម​ក្នុង​របប​អាហារ​ឱ្យបាន​ជាប្រចាំ​។ 

​    ​៣. តែ​បៃតង​
​    ​តែ​បៃតង​សម្បូ​ទៅ​សារធាតុ Palmer ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​ដើម្បី​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ និង​ជួយ​រក្សា​រូបរាង​របស់លោក​អ្នក​ឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​។ 

​    ​៤. ប៉េងប៉ោះ​
​    ​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារ​ធាតុគីមី​រុក្ខជាតិ ជាពិសេស​សម្បូរ​សារធាតុ Palmer​។ សូម​ឧស្សាហ៍​រួមបញ្ចូល​ប៉េងប៉ោះ​ដើម្បី​ប្រឆាំង​ភាព​ចាស់​មុន​អាយុ​។ 

​    ​៥. គ្រាប់​ជីរ​
​    ​គ្រាប់​ជីរ​គឺជា​កំពូល​អាហារ​មួយ ដែល​មនុស្ស​ពុំ​សូវ​ចាប់អារម្មណ៍​ទេ​។ គ្រាប់​ជីរ​មាន​អត្ថប្រយោជន៍​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​ការ​ហើម​រលាក​របស់​វា​។ 

​    ​៦. រមៀត​
​    ​រមៀត​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក និង​ប្រឆាំង​អុកស៊ីតកម្ម​។ វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​។ លោកអ្នក​គួរ​បញ្ចូល​រមៀត​ក្នុង​របប​អាហារ​ឱ្យបាន​រាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់