adverise with khmeread Landscape 3d touch maps

វិធី​ទាំង ១០ ជួយ​ឱ្យ​ថ្ម iPhone ប្រើ​បានយូរ​

​    ​ហត់​នឹង iPhone របស់​អ្នកត្រូវការ​សាក​ថ្ម​ជាប្រចាំ​មែន​ទេ​? ដើម្បី​ទទួលបាន​ការប្រើប្រាស់ iPhone របស់​អ្នក​បានយូរ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​សម្រាប់ជួយ​លោកអ្នក​។​

​    ​១. ប្រើ​នូវ​មុខងារ​មួយ​ឈ្មោះ Low Power Mode នៅលើ iPhone​។​

​    ​២. ស្វែង​រកមើល​កម្មវិធី​ណា​ដែល​ស៊ី​ថ្ម​របស់​អ្នកខ្លាំង ហើយ​លុប​វា​ចោល​។ របៀប​មើល​តាមរយៈ Setting=>Battery​។​

​    ​៣. ប្រើ​នូវ​មុខងារ Reduce motion ។ របៀប​ដាក់ចូល​ទៅកាន់ Setting=>General=>Accessibility=>Reduce Motion​។​

​    ​៤. ត្រូវ​ប្រាកដថា​អ្នកបើក​នូវ​មុខងារ Auto Brightness​។ បើសិន​មិនទាន់​ដាក់ សូម​ចូលទៅ​កាន់ Setting=>Display & Brightness=> បើក Auto-Brightness​។​

​    ​៥. បើសិនជា​អ្នក​មិនមាន​ការចាំបាច់​ទេ សូម​បិទ​នូវ​អ៊ី​ន​ធឺ​ណេ​តរបស់​អ្នកចេញ ព្រោះ​ការបើក​អ៊ី​ន​ធឺ​ណេ​ត​ចោល​ស៊ី​ថ្ម​ខ្លាំងណាស់​។​

​    ​៦. បិទ​កុំឱ្យ​ទូរស័ព្ទ​ញ័រ​។​

​    ​៧. ត្រូវ​ប្រាកដថា​ប្រើ​នូវ​ខ្សែ​និង​ឆ្នាំ​សាក​ល្អ មិនមែន​របស់​មួយ​តឹក​។​

​    ​៨. ប្រើ​ស្រោម​ថ្ម​ជំនួយ ឬក៏​មាន Power Bank មួយ​សម្រាប់​បន្ត ការលេង​ទូរស័ព្ទ​របស់​អ្នក​។

​​    ​៩. ប្ដូរ​ពី Push Email ទៅជា Fetch វិញ​។​

​    ​១០. បិទ iCoud កុំឱ្យ​ផ្ទេរ​ទិន្នន័យ ដែល​បណ្ដាលឱ្យ​ស៊ី​ថ្ម​ខ្លាំង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់