adverise with khmeread Elevator main 759 china daily

តើ​អ្នក​ហ៊ាន​ទៅ​កន្លែង​ដែល​ខ្ពស់​ជា​គេ​នៅលើ​ពិភពលោក​នេះដែរ​ទេ​?

    ​សម្រាប់​មនុស្ស​ដែល​វិលមុខ ការឡើង​ទៅលើ​ជណ្ដើរយន្ត​មួយ​នេះ​មិន​ងាយស្រួល​នឹង​ឡើងទៅ​ទីនោះ​រួច​សម្រាក​មួយ​យប់​បាន​នោះទេ​។ នៅលើ​នោះ​មាន​កម្ពស់ ៣២៦ ម៉ែត្រ​។​

​    ​រូប​ជណ្ដើរយន្ត Bailong ធ្វើ​ពី​កញ្ចក់​ដែលមាន​កម្ពស់ ៣២៦​ម៉ែត្រ ស្ថិត​នៅជាប់​ច្រាំង​ថ្ម​ចោត​ប្រទេស​ចិន​នេះ​កំពុង​ល្បី​ពេញ​អន​ឡាញ ហើយ​មនុស្ស​ដែល​ចូលចិត្ត​ទី​ខ្ពស់​កំពុងតែ​រីករាយ​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត​មិនអាច​កាត់ថ្លៃ​បាន​នេះ​។​

​    ​វា​ជា​ជណ្តើរយោង​ឡើងទៅ​លើ​ដ៏​ខ្ពស់​របស់​ពិភពលោក ដែល​អាច​នាំ​អ្នកដំណើរ​ជាច្រើន​ទៅ​កំពូល​ឬក៏​ចុះក្រោម​ត្រឹមតែ​ពីរ​នាទី​ប៉ុណ្ណោះ​។ ជណ្ដើរយោង​នេះ​ធ្វើឡើង​ពី​កញ្ជក់ អាច​យោង​មនុស្ស ៥០​នាក់​ក្នុងពេល​តែមួយ​។​

​    ​ទីតាំង​របស់​វា​ស្ថិតនៅ​តំបន់ Wulingyuan Scenic ក្នុង​សួន Zhangjiajie Forest Park ប្រទេស​ចិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់