adverise with khmeread Jay chou

ជេ ឆូវ បរិច្ចាគហ្គីតាផ្ទាល់ខ្លួន សម្រាប់មូលនិធិសប្បុរសធម៌

តារាចម្រៀង​តៃវ៉ាន់ ជេ ឆូវ (Jay Chou)  តារា​ចម្រៀង A-Mei  Dee Hsu  Vincent Fang  Ethan Juan  និង​តារាល្បីៗ​ផ្សេងទៀតបាន​ចូល​រួម​បរិច្ចាគ​វត្ថុ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ដែល​ប្រើ​រួច​សម្រាប់​មូលនិធីសប្បុរសធម៌នៅ​ទីក្រុង​តៃប៉ិ​រយៈ​ពេល​ពីរ​ថ្ងៃ​។ គោលបំណង​នៃកម្មវិធី​នេះ​គឺ​ប្រមូល​ប្រាក់​ ដើម្បី​ជួយ​ដល់​កុមារ​មាន​ពិការ​ភាពនិង​ក្រុម​គ្រួសារ​របស់​ពួកគេ។

Dee Hsu បាន​បរិច្ចាគ​ខោខូវប៊យ  Ethan បរិច្ចាគ​ស្បែក​ជើង​កីឡា Mickey Huang  បរិច្ចាគវ៉ែនតាជា​ច្រើន​គ្រឿង ចំណែក A-Mei បរិច្ចាគ​មួកដែល​ប្រើ​ប្រាស់​ក្នុង​កម្មវិធីប្រគំតន្ត្រី។ ចុងក្រោយ ជេ ឆូវ បរិច្ចាគ​ហ្គីតាផ្ទាល់​ខ្លួន​ដែល​ត្រូវ​បាន​ទិញ​ដោយ​សមាជិក​ម្នាក់របស់​ក្រុម​ OL ក្នុងតម្លៃ​១២០.០០០​ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់