adverise with khmeread Mark

ក្លឹប Stoke មានជំនឿថា Mark Hughes នឹងមិនចាកចេញ ខណ: Evertonចាប់អារម្មណ៍

          ក្លឹប Stoke មាន​ទំនុកចិត្តថា ពួកគេ​អាច​រារាំង​ការ​ប៉ុនប៉ង​របស់​ក្លឹប​ Everton​ក្នុង​ការ​អូសទាញ​គ្រូបង្វឹក​ Mark Hughes ចេញ​ពី​ពហុកីឡាដ្ឋាន Britannia។

          Everton ​ចង់​យកលោក Hughes មកជំនួស​លោក Roberto Martinez ហើយ​គ្រូបង្វឹក​សញ្ជាតិ​វេលរូបនេះ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​លោក​ឡើង​វិញ​ ជា​គ្រូបង្វឹក​កំពូល​ម្នាក់​នៅ​ក្រប​ខណ្ឌ​ព្រីមីញ៉េ​លីក​ អំឡុង​ពេល​លោក​ដឹកនាំ​ក្លឹប Stoke បីឆ្នាំ​បន្ទាប់ពី​បរាជ័យ​នៅ​ក្លឹប QPR ។

          ក្លឹប Stoke នឹង​ប្រឹងប្រែង​ ដើម្បី​ចង​ជើង​លោក Hughes និង​ផ្តល់​រង្វាន់​សម្រាប់​ការរីកចម្រើន​របស់​លោកាល​ពីឆ្នាំមុនជាមួយ​នឹង​កិច្ច​សន្យា​ថ្មី ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​នៅ​ជាមួយ​ពហុកីឡាដ្ឋាន Britannia រហូត​ដល់​ឆ្នាំ​២០១៩។

          លោក​ Peter Coates នាយក​ក្លឹប Stoke ក៏​បាន​សន្យា​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​​គ្រូ​បង្វឹក Mark Hughes ដើម្បីមាន​ឱកាស​លេងនៅ​ Europe និង​បាន​បំបែក​ឯតទគ្គកម្ម​របស់​ខ្លួ​ន​ផងដែរ​កាល​ពីខែមករា​ ក្នុង​ការចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​កីឡាករ Giannelli Imbula ក្នុង​តម្លៃ​១៨​,២​លាន​ផោន​​។​​ លោក​ Peter ត្រៀម​ខ្លួន​ចំណាយ​ប្រាក់​បន្ថែមទៀត​នៅ​រដូវ​ក្តៅ​នេះ ហើយ​ថា អាចច្រើន​ជាងអ្វីដែល​​ Everton ​ចង់ ផ្តល់​ឲ្យ​លោក Mark Gughes៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់