adverise with khmeread Pochettino

បន្ទាប់ពីចុះកិច្ចព្រមព្រៀងថ្មីលោក Mauricio Pochettino ចង់ក្លាយជា Alex Ferguson នៅក្លឹប Spurs

          នៅពេល​ក្លឹប Spurs បាន​ចងជើងគ្រូបង្វឹក​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​២០២១​ ហើយ​គ្រូបង្វឹក Mauricio Pochettino បាន​ប្តេជ្ញា​បន្ត​អនា​គត់​ជាមួយ​ក្លឹប​ Spurs តទៅទៀត​ និង​មាន​គម្រោងសាងស្នាដៃ​ដូច​លោក Alex Ferguson ធ្លាប់ធ្វើបា​ន​រយៈពេល​២៦​ឆ្នាំ​ពេលលោកដឹក​នាំ​ក្លឹប​​ Man Utd។គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ទទួល​បាន​ពាន​រង្វាន់​គ្រូបង្វឹក​ឆ្នើម​ នៅ​ពេល​លោក​បាន​ប្រែក្លាយ​ក្រុម​ Spurs ទៅជា​ក្រុម​ប្រជែង​ដណ្តើម​ជើង​ឯក​ ហើយ​ប្រាក់​ខែរបស់លោកត្រូវ​បាន​តម្លើង​ដល់​៥,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។

          ព័ត៌មាន​នេះបានផ្តល់​កម្លាំងចិត្ត​បន្ថែមទៀត​ដល់​ក្រុម​ Spurs ខណៈ​ពេល​គ្រូ​បង្វឹក​រូបនេះ ត្រូវ​ក្លឹប​ Man Utd និង​ Chelsea ចាប់អារម្មណ៍​នៅ​រដូវ​កាល​នេះ។ នៅពេល​សួរថា តើ​អាចធ្វើបាន​ដូច​លោក Alex នៅពហុកីឡាដ្ឋាន Old Trafford ដែលឬយ៉ាងណានោះ លោក Pochettino បាននិយាយថា “ហេតុអ្វី​មិនបាន?”៕

adverise with khmeread

មតិយោបល់