Pep guardiola 742x417

ផ្លូវការ​ហើយ​៖ លោក Ancelotti នឹង​ចូលមក​ដឹកនាំ Bayern បន្ត​ពី​លោក Guardiola នៅ​ចុងរដូវ​កាល​នេះ​

​យោងតាម​ប្រភព​ច្បាស់ការ​ពី​វេ​ប​សាយ​អង់គ្លេស ដេលី​មែ​ល លោក Carlo Ancelotti ត្រូវបាន​បញ្ជាក់​រួចហើយ​ថា​ជា​អ្នក​ចូលមក​ជំនួស​លោក Pep Guardiola នៅ​ចុងរដូវ​កាល​នេះ​នៅ​ក្លឹប Bayern Munich​។​

​នាយក​ប្រតិបត្តិ​ក្លឹប Bayern លោក Karl-Heinz Rummenigge បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild នៅ​ថ្ងៃអាទិត្យ​នេះ​ថា "​យើង​សូម​អរគុណ​ដល់​លោក Guardiola សម្រាប់​រាល់​អ្វីៗ​ទាំងអស់​ដែល​លោក​បានផ្តល់​មក​ឲ្យ​ក្លឹប​របស់​យើង និង​សង្ឃឹម​អបអរ​នូវ​ភាពជោគជ័យ​ច្រើន​ថែមទៀត​ក្នុង​រដូវ​កាល​បច្ចុប្បន្ននេះ​។ ជាមួយ​លោក Ancelotti យើង​មាន​គ្រូបង្វឹក​ដ៏​ជោគជ័យ​បំផុត​មួយរូប​ទៀត​ដែល​នឹង​មក​ដឹកនាំ​ក្លឹប Bayern​។ យើង​ទន្ទឹង​ធ្វើការ​ជាមួយគ្នា​"​។ 

​ដំណឹង​ដែលថា​លោក Guardiola ផ្តោត​អាទិភាព​ខ្ពស់​ក្នុងការ​មក​ដឹកនាំ​ក្លឹប Man City នៅ​ចុងរដូវ​កាល​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ Man Utd និង Chelsea សឹង​គ្រប់កន្លែង​ខកចិត្ត​មិន​ស្ទើរ​នោះទេ​។​

​តាម​ប្រភព​ដែល​ទម្លាយ​ឲ្យ​ដឹង លោក Ancelotti បាន​ចុះហត្ថលេខា​ជាមួយ Bayern រយៈពេល ៣ ឆ្នាំ​៕  

ប្រភព៖ ដេលីមែល

មតិយោបល់