Thibaut

គ្រូបង្វឹកថ្មីរបស់ Chelsea យល់ព្រមឲ្យអ្នកចាំទី Thibaut Courtois ចាកចេញ

          លោក Antonio Conte បាន​ផ្តល់​ភ្លើង​ខៀវដល់​ក្លឹប​ Chelsea ដើម្បី​លក់​អ្នក​ចាំទី Thibaut Courtois ។ អនាគត​គ្រូ​បង្វឹក​​ Chelsea​​ បានយល់​ព្រម​ឲ្យ​អ្នក​ចាំ​ទី​រូបនេះចាក​ចេញ ប្រសិនបើ​ក្លឹប​ទទួល​បាន​សំណើ​សមស្រប។

          ទំនាក់​ទំនង​ល្អក់​កករ​របស់​កីឡាក​រ​សញ្ជាតិ​បែល​ហ្សិក​រូប​នេះ​ជាមួយលោក Christophe Lollichon ​ជាគ្រូបង្វឹក​អ្នក​ចាំទី គឺជា​កត្តា​មួយ​នៅ​ពីក្រោយ​នៃ​រឿង នេះ។ Courtois ក៏មិនសប្បាយ​ចិត្ត​នឹង​ការខកខាន​ឱកាស​លេង​នៅ​ក្រប​ខណ្ឌ​ឆេម​ពាន​លីក​រដូវ​កាល​ក្រោយ​ ដោយ​សារ​ក្រុម​ Chelsea មិន​អាច​ការ​ពារ​តំណែង​ជើង​ឯក​ក្នុងលីកនិង​លេងមិន​សូវ​បាន​ល្អ។

          ការមិន​សប្បាយ​ចិត្ត​និង​ការត្អូញត្អែររបស់ Courtois អំពី​ឆាក​ជីវិត​និង​ការ​ហ្វឹក​ហាត់ននៅ​ក្លឹប​ Chelsea មិនត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ទេ។ ក្លឹប Chelsea​បាន​កំណត់​តម្លៃ​៧៣​លាន​ផោន​សម្រាប់កីឡាករ​រូបនេះ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ប្រហែល​ជា​បង្ខំចិត្ត​បញ្ចុះ​តម្លៃ​នេះ ដោយ​សារតែ​កីឡាករ​រូបនេះ​លេងមិនសូវ​បាន​ល្អនៅ​រដូវ​កាល​នេះ។

មតិយោបល់