adverise with khmeread Eccd703a 743d 4cbe 8b25 ff615927eac2

លួច​រថយន្ត​តាំងពី​ខែកុម្ភៈ​ទើបនឹង​ចាប់បាន

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ពីបទ​លួច​រថយន្ត នា​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១៩៥៨A ផ្លូវ​ចូល​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។  ប៉ូលិស​​​​ប៉ុស្តិ៍​កា​កាប​បានទទួល​ជនសង្ស័យ​ម្នាក់​ពី​ជនរងគ្រោះ គឺ​ជនសង្ស័យ​ឈ្មោះ សេន វណ្ណឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​កន្លែង​ជួសជុល​រថយន្ត សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។ 

    ចំណែក ជនរងគ្រោះ​ឈ្មោះ ជុំ សំបូរ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​។ សម្ភារៈ​បាត់បង់ ៖ រថយន្ត​០១​គ្រឿង ម៉ាក TOYOTA Camry ពណ៌​ស ស៊េរី​១៩៩៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q -4396 លេខ​តួ SN 200117293 លេខ​ម៉ាស៊ីន SS 0666922​។​    ​សម្ភារៈ​បន្សល់ទុក រថយន្ត TOYOTA Camry ឆ្លាម​ពណ៌​ស ស៊េរី​១៩៩៧ ពាក់​ស្លាក​លេខ 2Q-1422 ភ្នំពេញ​លេខ​ម៉ាស៊ីន 0666922 លេខ​តួ 748801​។ 

    ប៉ូលិស​បន្តថា តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ កូន​របស់ខ្លួន​បាន​បើករថយន្ត​យកមក​ចត​មុខផ្ទះ ភូមិ​ខាងលើ​រហូតដល់​ព្រឹក ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ កូន​បាន​តេ​ទៅ​ឪពុក​ថា​បាត់​រថយន្ត ហើយ​។ ពេលនោះ​បាន​បើក កាមេរ៉ា​មើល ឃើញ​ជនសង្ស័យ​០២​នាក់​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​។ 

    រហូតដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​៨​យប់​ក៏​ឃើញ​រថយន្ត​ចត​ទុក​ជិត​វត្ត​ស្រះចក។ ប៉ុន្តែ​ខុស​ស្លាក​លេខ 2C-1422 ភ្នំពេញ​។ ពេល​នោះបាន​ប្រាប់​សមត្ថកិច្ច ត្រួតពិនិត្យ រួច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កា​កាប។ លុះ​ព្រឹក​ឡើង​ឈ្មោះ ជុំ សំបូរ យក​ឯកសារ​បក​ផ្ទៀងផ្ទាត់​ទើប​ដឹងថា​រថយន្ត របស់ខ្លួន​ពិតប្រាកដ ដោយ​គេ​បាន​ប្តូរ​ម៉ាស៊ីន​។ ចំណែក​តួលេខ នៅ​ដដែល​។ 

    ទើប​ហៅ​អ្នកលក់​បន្ត ដែលជា​ម្ចាស់​រថយន្ត​ដែលមាន​ស្លាក​លេខ 2C-1422 យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ ឃើញ​ខុសពី​ធម្មតា​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​។ បច្ចុប្បន្ន​រថយន្ត និង​ជនសង្ស័យ​ទុក​នៅ​ខណ្ឌ​៕

adverise with khmeread

មតិយោបល់