adverise with khmeread Unnamed

ប្រទះ​ឃើញស្ត្រី​អនាថា​ម្នាក់​ដេកស្លាប់ នៅ​ម្តុំ​ស្ពាន​ប្រឡាយ​ទឹកស្អុយ​

      ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​ស្រី្ត​ជនអនាថា​ម្នាក់ បាន​ដេកស្លាប់​គ្មាន​សាច់ញាតិ​នៅតាម​ផ្លូវ​ក្បែរ​ស្ពាន​ប្រឡាយ​ទឹកស្អុយ ជិត​ស្តុំ​ផ្សារ​ដើម​គរ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​៣៣៦ ក្រុម​១៧ ភូមិ​៦ សង្កាត់​បឹង​សា​ឡាន ខណ្ឌទួលគោក។​

      ស្ត្រី​ជនអណាថា ដែល​ដេកស្លាប់​អាយុ​ប្រហែល​៥០​ឆ្នាំ  មិន​ស្គាល់​អត្តសញ្ញាណ។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ធ្វើ​ត្រួតពិនិត្យ​ទៅលើ​សាកសព​ទើប​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ហើយ​សព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់