adverise with khmeread 9afcbbee e19a 44fe b46b 4267b03be405

ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​នៅតាម​ផ្លូវ​ថ​ភ្លើង ជិត​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​

     ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​ដកហូត​ថ្នាំញៀន ចំនួន​១១៧​កញ្ចប់​។​​ ដែល​ពីមុន​ដំបូង​កម្លាំង​របស់​ប៉ូ​លិសបាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្ត្រី​វ័យ​ចំណាស់​២​នាក់ ដកហូត​ថ្នាំញៀន​២៤​កញ្ចប់ និង​បន្ទាប់មក បាន​ឃាត់​ជនសង្ស័យ​ជានា​រី​វ័យក្មេង​២​នាក់​ទៀត ហើយ​រកឃើញ​ថ្នាំញៀន​៩០​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ​ព្រមទាំង​ដាវ​ចំនួន​២​ផងដែរ​។ 

     ក្រោយ​ការបង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្តទៀត តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់