adverise with khmeread F5c81ef7 95f0 444f ac83 18ebc3dbcdc7

ចូល​ហាង​ហូបបាយ​មួយ​ភ្លេ​ត​ចោរលួច​យក​ម៉ូតូ​បាត់​

      ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវបាន​ចោរ​មិន​ស្គាល់មុខ​លួច​យក​ម៉ូតូ​ទៅ​បាត់​នៅវេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​៣០​ ខែមេសា​ឆ្នាំ​២០១៦ នៅ​កំណាត់​ផ្លូវ​៣៧១​ម្ដុំ​គល់​ស្ពានដែក ស្ថិតនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

      ជនរងគ្រោះ​ឈ្មោះ ​ទេប ចាន់ ឡុង ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥​សេរី​០១៣​ពាក់​ស្លាក់​លេខ ភ្នំពេញ BS-4414 ជិះ​ចេញពីរ​ផ្ទះ​មក​ធ្វើការ​រោងចក្រ​នៅ​ភូមិ​ឬ​ស្សី រួច​ក៏បាន​ចូល​ហូបបាយ​នៅ​ម្ដុំ​គល់​ស្ពានដែក​តាមផ្លូវ​៣៧១ ដោយបាន​ទុក​ម៉ូតូ​នៅមុខ​ហាង​បាយ​។​

      លុះ​ប្រហែល​១៥​នាទី ទើប​ខ្លួន​ក្រឡេក​មក​មើល​ម៉ូតូ ស្រាប់​បាត់​ក៏មាន​ការ​ឆោឡោ​ផ្អើល​ពេញ​ហាង​បាយ​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុ​សិ្ត​ប៉ូលិស​រដ្ឋបាល​ស្ទឹងមានជ័យ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់