adverise with khmeread 20160430 dfic gaymen

ជាប់អន្ទាក់​ស្នេហ៍​៖ ស្ត្រី ១៤ លាន​នាក់​ក្នុងប្រទេស​ចិន​រៀបការ​ជាមួយ​បុរស​ភេទ​ទី​បី​, នេះ​ជា​មូលហេតុ​!

​    ​លោក ចាង ប៉ី​ឈួន (Zhang Beichuan) សាស្ត្រាចារ្យ​ចូលនិវត្តន៍ នៅ​សាលា​ជំនាញ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Qingdao University និង​ជា​អ្នកស្រាវជ្រាវ​ឈានមុខ​ស្តីពី​បញ្ហា LGBT (​ស្រី​ខ្ទើយ​, ប្រុស​ខ្ទើយ​, មនុស្ស​ស៊ីម​ពីរ និង មនុស្ស​កែ​ភេទ​) បាន​ប្រាប់​វេ​ប​សាយ China Daily ថា "​មនុស្ស​ស្រី​យ៉ាងតិច ១៤ លាន​នាក់​បច្ចុប្បន្ននេះ​បាន​កំពុង​ជាប់អន្ទាក់​ក្នុង​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ជាមួយ​បុរស​ខ្ទើយ​"​។​

​    ​លោក​ចាង បាតុភូត Tongqi (​ភរិយា​របស់​បុរស​ខ្ទើយ​) បាន​លេច​ស្រមោល​រាប់​ទសវត្សរ៍​មកហើយ​ដោយសារ​វប្បធម៌​ប្រពៃណី​ចិន ដែល​ដាក់​កំហិត​ឱ្យ​ក្មេង​ពេញវ័យ​រៀបការ​នៅ​អាយុ​ជាក់លាក់​មួយ​។ ទោះយ៉ាងណា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ក្រុម​គូស្នេហ៍​ដ៏​ពិ​សេសមួយ​នេះ​បានបង្ហាញ​មុខមាត់ និង​ញ៉ាំងឱ្យមាន​ការតស៊ូ​មតិ​ជា​សាធារណៈ ខណៈដែល​ជនរងគ្រោះ​ច្រើនឡើង​នាំគ្នា​ក្រោកឈរ​បង្ហាញ​ឱ្យគេ​ឃើញ​ពី​ស្ថាន​ភាពលំបាក​របស់ខ្លួន​។ 

​      លោក​ចាង​បាន​និយាយថា "​ការ​ត្អូញត្អែរ​អំពី​វិប្បដិសារី​អាពាហ៍ពិពាហ៍​របស់​ភរិយា​ទាំងនោះ​តំណាងឱ្យ​ការអភិវឌ្ឍ​សង្គម និង មនសិការ​នៃ​ការទាមទារ​សិទ្ធិ​ស្មើគ្នា​របស់​ស្ត្រី​។ វា​ក៏បាន​ឈានដល់​កម្រិត​ផ្លូវកាយ​និង​ផ្លូវចិត្ត​មួយ​ផងដែរ ដែល​ភរិយា​ទាំង​នោះបាន​ទ្រាំទ្រ​រហូតមកដល់​ពេលនេះ​"​។ 

​    ​ស្ត្រី​ជាច្រើន​បាន​ចាញ់បោក​ដៃគូ​ខ្ទើយ​របស់ខ្លួន​រហូត​លង់​ក្នុង​ទំនាក់ទំនង​ស្នេហា​ដ៏​ល្វីង​ជូរចត់​នេះ ខណៈដែល​បុរស​ភេទ​ទី​បី​ទាំងនោះ​គ្រាន់តែ​ត្រូវការ​អាពាហ៍ពិពាហ៍​ដើម្បី​ធ្វើជា​ខែល​ការពារ​ពួកគេ​ពី​សម្ពាធ​គ្រួសារ​និង​សង្គម​"​។​

​    ​លោកស្រី ហ្វៃ យ៉ាន ជា​បុគ្គលិក​ការិយាល័យ​រស់នៅ​ទីក្រុង​ឆាង​សា ខេត្ត​ហ៊ូ​ណា​ភាគ​កណ្តាល​បាន​និយាយថា អាពាហ៍ពិពាហ៍​ជាមួយ​ប្រុស​ខ្ទើយ​តាមរយៈ​ការចាញ់បោក​នេះ​បាន​នាំឱ្យ​ឆាកជីវិត​ទាំងស្រុង​ជួបតែ​ជម្លោះ​។ 

​    ​លោកស្រី​ហ្វៃ​បាន​និយាយថា "​មុនពេល​គាត់​សារភាព​ស្នេហ៍​ចំពោះ​ខ្ញុំ ខ្ញុំ​អត់​បានដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​រវាង​យើង​ទាំងពីរ​នោះទេ​"​។ 

​    ​ប្តី​ប្រពន្ធ​លោក​ហ្វៃ​មានកូន​ពីរ​នាក់ ក្នុងនោះ​កូនច្បង​មាន​អាយុ ១០ ឆ្នាំ​ហើយ​។ អ្នក​ទាំងពីរ​មានការ​ងារ​ល្អៗ​ដូចគ្នា​។ វា​មើលទៅ​ហាក់ដូចជា​គ្រួសារ​ឋានៈ​ខ្ពស់​ដ៏​មាន​សុភមង្គល​មួយ​។ 

​    ​លោកស្រី​ហ្វៃ​និយាយថា "​ទោះយ៉ាងណា នៅពេល​យើង​ទាំងពីរ​នៅផ្ទះ គាត់​គ្មាន​បំណង​ប៉ះ​ខ្ញុំ ឬ​ចូលមក​កៀក​ខ្ញុំ​នោះទេ​។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ខ្ញុំ​ប្រហែលជា​បានធ្វើ​អ្វី​ខុស​ហើយ​។ វា​ជា​វិបត្តិ​ផ្លូវចិត្ត​ដ៏​ធំ​មួយ​ចំពោះ​ខ្ញុំ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​"​។ 

​    ​យោងតាម​ការស៊ើបអង្កេត​របស់លោក​ចាង ប្រហែល ៨០​ភាគរយ​នៃ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ២០ លាន​នាក់​ក្នុងប្រទេស​ចិន​បាន​កំពុង ឬ​បាន​រៀបការ​ក្លែងក្លាយ​ដើម្បី​ជា​ខែល​ការពារ​កុំឱ្យ​រង​សម្ពាធ​ពី​សង្គម​និង​គ្រួសារ ដែល​តម្រូវឱ្យ​មនុស្ស​ប្រុស​រៀបការ​នៅ​អាយុ​ជាក់លាក់​មួយ​៕ 

ប្រភព៖ អេស៊ាវ័ន

adverise with khmeread

មតិយោបល់