adverise with khmeread 96493928 family of british tourists left knocked out cold in vicious attack in thailand source youtu large trans  eo i u9apj8ruoebjoaht0k9u7hhrjvuo zlengruma

ថៃ​បាក់មុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​បន្ទាប់ពី​លេច​ធ្លាយ​វីដេអូ​ជនពាល​មួយ​ហ្វូង​ព្រួត​វាយ​អ្នកទេសចរ​អង់គ្លេស​មួយ​គ្រួសារ​

​    ​នេះ​ជា​វីដេអូ​ដែល​ធ្វើឱ្យ​ពិភពលោក​តក់​ស្ល​ត់ នៅពេល​វា​បាន​លេច​ធ្លាយ​ក្នុង​សប្តាហ៍​នេះ ដោយ​បង្ហាញ​អ្នកទេសចរ​អង់គ្លេស​វ័យ​ចំណាស់​ពីរ​នាក់ និង​កូនប្រុស​វ័យ​កណ្តាល​រប​ស់​ពួកគេ​ម្នាក់​ត្រូវបាន​វាយដំ​គ្មាន​ធម៌​មេត្តា​ដោយ​អ្នក​ដើរលេង​ថៃ​មួយ​ហ្វូង​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ​នៃ​ខេត្ត​ហួ​ហ៊ី​ន​។ 

​    ​ប៉ុន្តែ​មេ​ប៉ូលិស​ខេត្ត​ឥឡូវ​បាន​បង្គាប់​ឱ្យធ្វើ​ការស៊ើបអង្កេត "​វីដេអូ​លេច​ធ្លាយ​នេះ​" ដើម្បីឱ្យ​ជាក់ច្បាស់​ថា​តើ​ក្រុមមន្ត្រី​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឬ​យ៉ាងណា​ដើម្បី​បញ្ចេញ​ខ្សែអាត់​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​ជាប់​ការវាយប្រហារ​យ៉ាង​សាហាវ ដែល​ធ្វើឱ្យ​អាប់ឱន​មុខមាត់​របស់​ប្រទេស​ថៃ​។ 

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Kasana Jamsawang បាន​បដិសេធ​របាយការណ៍​ក្នុង​កាសែត Daily News ជា​កាសែត​ធំ​បំផុត​ទី​ពីរ​របស់​ថៃ ដែល​ដកស្រង់​សម្តី​របស់លោក​ដោយនិយាយ​ថា ប៉ូលិស​បាន​កំពុង​ស្វែងរក​អ្នក​ដែល​បញ្ចេញ​វីដេអូ​លើ​បណ្តាញ​សង្គម ព្រោះ​វា​បាន​បំផ្លាញ​មុខមាត់​របស់​ថៃ និង​រំលោភសិទ្ធិ​របស់​ជនរ​ង​គ្រោះ​។ 

​    ​លោក Jamsawang បាន​និយាយប្រាប់​វេ​ប​សាយ Khaosod English ថា "​នេះ​ជាការ​ស៊ើបអង្កេត​ផ្ទៃក្នុង ព្រោះ​ក្នុងការ​ស៊ើបអង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ វីដេអូ​នៃ​បទល្មើស​ត្រូវបាន​ចាត់ទុក​ជា​ភស្តុតាង ដូច្នេះ​យើង​ចង់ដឹងថា​តើ​មាន​មន្ត្រី​ណា​ម្នាក់​លួច​ចេញផ្សាយ​វា​ដោយ​គ្មាន​ការអនុញ្ញាត​ឬក៏​អត់​"​។ 

​    ​លោក​ក៏បាន​បង្ខំចិត្ត​ចេញមក​បដិសេធ​ការព្រួយបារម្ភ​ថា ប្រជាជន​ថៃ​ដែល​ស៊ែរ​វីដេអូ​នេះ​នៅលើ​បណ្តាញ​សង្គម​អាច​ប្រឈម​ការដាក់ទោស​ក្រោម​ច្បាប់ព្រហ្មទណ្ឌ​កុំព្យូទ័រ​ដ៏​តឹងរ៉ឹង ប្រសិនបើ​វីដេអូ​នោះ​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​បង្ហោះ​។ 

​    ​បុរស​ទី​បួន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ មេសា បន្ទាប់ពី​ការបង្ហាញ​វីដេអូ​អំពី​ការវាយដំ​យ៉ាង​សាហាវ​នៅ​ផ្លូវ​ដ៏​មមាញឹក​មួយ​អំឡុង​បុណ្យចូលឆ្នាំ​ថ្ងៃទី ១៣ មេសា​។ 

​    ​បុរស​បីនាក់​ផ្សេងទៀត​ត្រូវបាន​ឃុំខ្លួន​និង​ចោទប្រកាន់​ពីបទ​វាយដំ​យ៉ាង​ឃោរឃៅ​ដោយ​បណ្តាល​របួស​ធ្ងន់ធ្ងរ​លើ​លោកស្រី Rosemary Owen អាយុ ៦៥ ឆ្នាំ លោក Lewis Owen អាយុ ៦៨ ឆ្នាំ និង​កូនប្រុស​ឈ្មោះ Lewis អាយុ ៤៣ ឆ្នាំ​៕

ប្រភព៖ Telegraph

adverise with khmeread

មតិយោបល់