adverise with khmeread 20160501 youtube song joong ki

មួយឈុត​លិឍ​ការ៉េម​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ Song Joong-ki បាក់​ស្រឹប​!

​    ​ស្ប៉ត​ពាណិជ្ជកម្ម​ការ៉េម​ម៉ាក​ល្បី Baskin Robbins ដែល​សម្តែង​ដោយ​តួ​ក្នុង​រឿង "Descendants" លោក Song Joong-ki បាន​ល្បី​ខ្ចរខ្ចាយ​ពេញ​អន​ឡាញ​គ្រាន់តែ​បញ្ចេញ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​នោះ​។ 

​    ​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​គណនី YouTube ផ្លូវការ​របស់​ក្រុមហ៊ុន Baskin Robbins 31 តួ​សម្តែង Song Joong-ki បានបង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយ​តារា​សម្តែង​ស្រី​មួយរូប​។ តារា​ស្រី​នោះបាន​សួរថា "​តើ​បង​ញ៉ាំ​ស្ករ​សំឡី​នេះ​យ៉ាងម៉េច​ទៅ​?" ជាមួយ Song Joong-ki ឆ្លើយតប​វិញ​ជាមួយនឹង​សំឡេង​ដ៏​ផ្អែម ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​មើល​ហើយ​បាក់​ស្រឹប​លើ​តួ​ប្រុស​រូបនេះ​៕  

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់