adverise with khmeread C1 954657 160501084926 620x413

អ៊ុត​មើល​ឆុត​អត់​យប់​ហ្នឹង​? ព្រះសង្ឃ​ថៃ​សូត្រមន្ត​ជួយ Leicester ឱ្យ​ឈ្នះ​ពាន Premier League នៅ​ដី Man Utd ថ្ងៃអាទិត្យ​នេះ​

​    ​ខណៈ​អ្នកគាំទ្រ​បាល់ទាត់​ថៃ​នឹង​អង្គុយ​បើកភ្នែក​ក្រហតៗ​មើល​ទូរទស្សន៍​យប់​នេះ បុរស​ម្នាក់​នឹង​អង្គុយ​មើល​ទូរទស្សន៍​ទាំង​បិទ​ភ្នែក​។ 

​     បើទោះបី​បានក្លាយ​ជា​បុគ្គល​សំខាន់​មួយរូប​ក្នុង​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​របស់ Leicester រដូវ​កាល​នេះ​ក៏ដោយ ក៏​ព្រះ​តេជគុណ Chao Khun Thongchai ពុំ​សូវ​ចាប់អារម្មណ៍​លើ​អ្វីដែល​បានកើត​ឡើងលើ​ទីលាន​ទេ ជា​ការពិត​ព្រះអង្គ​មិន​យល់​ពី​ក្បួនច្បាប់​លេង​បាល់ទាត់​នោះទេ​។ 

​     ព្រះសង្ឃ​ជាន់ខ្ពស់​អង្គ​នេះ​បាន​មាន​សង្ឃដីកា​ថា "​អាត្មា​នឹង​តាំងសម្មាធិ​អំឡុង​ការប្រកួត​នេះ​។ អាត្មា​នឹង​ប្រមូល​អារម្មណ៍ និង​សូត្រធម៌​ដើម្បី​ក្រុម​។ អាត្មា​នឹង​បញ្ជូន​ថាមពល​វិជ្ជមាន​ដល់​ពួកគេ​។ អាត្មា​នឹងមិន​រំភើប​ចំពោះ​លទ្ធផល​នោះទេ ព្រោះ​អាត្មា​ត្រូវ​រក្សា​អារម្មណ៍​ស្ងប់ស្ងាត់ និង​អ​ព្យា​ក្រិត​ដើម្បី​បញ្ជូន​ពរ​របស់​អាត្មា​"​។ 

​    ​ព្រះ​តេជគុណ Chao Khun Thongchai មាន​ទំនាក់ទំនង​ខាង​សាសនា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្លឹប​អង់គ្លេស ដែល​នឹង​ដណ្តើមបាន​ពាន Premier League លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​ជាង ១០០ ឆ្នាំ​មកនេះ ប្រសិនបើ​ពួកគេ​អាច​ផ្តួល​ជើងឯក ២០ ជំនាន់ Manchester United ក្នុងការ​ប្រកួត​ដែល​ចាប់ផ្តើម​នៅ​ម៉ោង ០៨:០៥ នាទី​ល្ងាច​នេះ​៕

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់