adverise with khmeread B32f3737 771a 42cc b99c 8b8ea857f7b4

គាស់​ផ្ទះ​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​ជាប់​ខ្នោះ​២​នាក់

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ​ទឹកល្អក់​ទី​៣​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៦​ និង​៤៥​នាទី​ព្រលឹម​ថ្ងៃទី​៣០​ ខែមេសា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ដំបូល​ក្បឿង​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ នៅពេល​យប់​រំលង​អា​ធ្រា​ត្រ​។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ទឹកល្អក់​ទី​៣​បាន​សហការ​ជាមួយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​បង្ក្រាបបាន​ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​លួច​យក​សម្ភារៈ​ចំនួន​២​នាក់​។​

     ជនសង្ស័យ​ទាំង​២​នាក់​បាន​លួច​គាស់​ដំបូលផ្ទះ​ជនរងគ្រោះ​ចូល​យក​ទូរស័ព្ទ​និង​សម្ភារៈ​មួយចំនួនទៀត​បានសម្រេច​កាលពី​ម៉ោង​០១​ និង​៥០​នាទី​អា​ធ្រា​ត្រ​ថ្ងៃទី​៣០​មេសា​ឆ្នាំ​២០១៦​។ លុះ​ព្រឹក​ឡើង​ទើប​ជនរងគ្រោះ​បាន​រាយការណ៍ ​និង​សហការ​ជាមួយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាមរយៈ​កម្មវិធី​ស្វែងរក​ទូរស័ព្ទ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ​និង​ដកហូត​បាន​ទូរស័ព្ទ​មក​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​យុំ ប៉ាវ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា និង​ឈ្មោះ​ ងួន ឧ​ត្ត​ម ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ មុខរបរ​និង​ស្នាក់នៅ​ដូចគ្នា​។ ដកហូត​ប៉ូ​តូ​ជិះ​ធ្វ​សកម្មភាព​ម៉ាក​គុប​សេ​៧០​ពណ៌​បៃតង​ស្លាក​លេខ​ភ្នំពេញ​1BV-2447​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ​ឌី ឃ្លាំង ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​អាជីវករ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ បាត់បង​ទូរស័ព្ទ ​iPhone ១​គ្រឿង ដកហូត​បាន​ទូរស័ព្ទ​៣​គ្រឿង​ប្រគល់ឱ្យ​ម្ចាស់​វិញ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់