adverise with khmeread Index

ស្ត្រីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ២គ្រាប់របួសធ្ងន់

     ភ្នំពេញ ៖ មានករណីខ្មាន់កាំភ្លើងបាញ់ប្រហារលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ធ្នូឆ្នាំ២០១៥នេះ ហើយត្រូវបានគេដឹកទោសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ តែនៅមិនទាន់ដឹងពិមូលហេតុនៅឡើយ។

   ប្រភពពីកន្លែងកើតហេតុជំហានដំបូងបានឲ្យដឹងថា ស្ត្រីម្នាក់អាយុប្រមាណជាង២០ឆ្នាំម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ២គ្រាប់ ពេលនេះកំពុងត្រូវបានជួយសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ ។បន្ទាប់ពីបាញ់ប្រហាររួចខ្មាន់កាំភ្លើងបានគេចខ្លួនបាត់។

   ប្រភពបន្តថា ករណីសង្ស័យជារេឿងគំនុំមិនមែនជាករណីប្លន់ទេ ព្រោះខ្មាន់កាំភ្លើងមិនបានយករបស់របរអ្វ់ឡើយ៕

adverise with khmeread

មតិយោបល់