adverise with khmeread Ar 160439976

តារា Bollywood លោក Akshay Kumar សូមទោស​ចំពោះ​ឧបទ្ទវហេតុ​អង្គរក្ស​ដាល់​អ្នកគាំទ្រ​ចំ​កញ្ចប់​មុខ​

    ​តួ​សម្ដែង​លោក Akshay Kumar បានធ្វើការ​សុំទោស​អ្នកគាំទ្រ ដែល​ត្រូវបាន​ដាល់​ដោយ​អង្គរក្ស​របស់លោក និង​ហៅ​ឧបទ្ទវហេតុ​នោះ​ថា​ជា​រឿង "​អកុសល​បំផុត​"​។​

​    ​របាយការណ៍​មួយ​បានឱ្យដឹងថា​អង្គរក្ស​ម្នាក់​របស់​តួ​សម្ដែង​រូបនេះ​បាន​ដាល់​អ្នកគាំទ្រ​ម្នាក់កាលពីថ្ងៃទី៣០ ខែមេសា នៅពេល​គាត់​ព្យាយាម​ថតរូប Selfie ជាមួយនឹង​លោក Akshay ទៅ​ព្រលានយន្តហោះ​។​

​    ​ក្រោយ​កើតហេតុ​តារា​សម្ដែង​រូបនេះ​បាន​ស្ដីបន្ទោស​អង្គរក្ស​ខ្លួន និង​ធានាថា​នឹង​មិនឱ្យ​មានរឿង​បែបនេះ​កើតឡើង​ម្ដង​ទៀតឡើយ​៕

 

adverise with khmeread
ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់