adverise with khmeread 48ba1033 8e74 48b2 be4f c80540b9027d

ឃុំខ្លួន​បុរស​ម្នាក់​តាម​អំណាចតុលាកា​រ​ពីបទ​ជួញដូរ​និង​ប្រើ​គ្រឿងញៀន

     កំពង់ចាម ៖ លោក ប៉ុក សុវណ្ណ​មុន្នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​២៨៧ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ សម្រេច​ឲ្យ​ឃុំខ្លួន​ជនជាប់់ចោទឈ្មោះ សន វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ពី​ប​ទ ៖ រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​បាន​បញ្ជូនទៅ​ដាក់គុក​នា​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​។​

     ប៉ូលិស​និយាយថា  កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ២១ និង​១៥​នាទី កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ត្រពាំង​ព្រះ បានធ្វើ​រដ្ឋបាល​ចំហ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រង់ចំណុច ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

     ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ សន វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​ចំនួន ០១​កញ្ចប់​តូច នៅក្នុង​កែបម៉ូតូ​សង់​កូរ៉េ​​ពណ៌ក្រហម និង​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​​ ខេត្តកំពង់ចាម ​រួចរាល់​ហើយ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា​៤០ និង​៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់