adverise with khmeread 4 twitter troll rex

អ្នក​ប​ង្កើ​ក​គណនី Facebook ប្រើ​ឈ្មោះ​ក្លែងក្លាយ​ប្រឈម​ជាប់គុក​នៅ​អង់គ្លេស​

​    ​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ដែល​បង្កើត Profile ក្លែងក្លាយ​អាច​ប្រឈម​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ យោងតាម​គោលការណ៍​ណែនាំ​ថ្មី​របស់​អង់គ្លេស​។ 

​    ​ប្រជាជន​ដែល​ប្រើ​គណនី​បណ្តាញ​សង្គម​ក្រោម​ឈ្មោះ​ផ្សេង​ដើម្បី​បំពាន និង​វាយប្រហារ​អ្នកដទៃ​ច្បាស់​ជា​ត្រូវ​រង​ការ​ចោទ​ទោស យោងតាម​ស្ថាប័ន​កាត់ទោស​មួយ​ហៅថា Crown Prosecution Service (CPS)​។​

​    ​CPS បានឱ្យដឹងថា ច្បាប់​ថ្មីៗ​អាច​អនុញ្ញាតឱ្យ​កាត់ទោស​ប្រជាជន ដែល​បង្កើត Profile ក្លែងក្លាយ "​ក្រោម​ឈ្មោះ​ជនរងគ្រោះ​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​អាប់​ឡូត​ចូល​បណ្តាញ​សង្គម ដែល​អាច​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​ធ្វើឱ្យ​អាម៉ាសមុខ​ដល់​ជនរងគ្រោះ​"​។  

​    ​"​ក្នុង​ករណីខ្លះ ព័ត៌មាន​នោះ​បន្ទាប់មក​អាច​ត្រូវបាន​ចែកចាយ​តាមរបៀប​មួយ ដែល​ហាក់បីដូចជា​ជនរងគ្រោះ​ខ្លួនឯង​ផ្ទាល់​ជា​អ្នកធ្វើ​ឡើង​យ៉ាង​អ៊ីចឹង​"​។ 

​    ​អាជ្ញាធរ​និយាយថា ច្បាប់​ថ្មី​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​ច​រឹត​នៃ​បទល្មើស​តាម​អន​ឡាញ​៕  

ប្រភព៖ Independent

adverise with khmeread

មតិយោបល់