adverise with khmeread 96474647 bdc4 4d61 93df 9b1dab3bccdc

នាំ​មេ​ល្បែង​ម្នាក់​ទៅ​ឃុំ​

     កំពង់ចាម ៖ ជនសង្ស័យ​ឈ្មោះ ហ៊ត់ គឹម​ស្រេង ប្រព្រឹត្ត​ល្បែង​ស៊ីសង និង​បើក​កន្លែង​លេងល្បែង​​ស៊ីសង ប្រព្រឹត្ត​នៅ​ស្រុក​ស្រី​សន្ធរ ត្រូវបាន​លោក សោ សុ​តា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន លេខ ២៨៥ ព​.​ស ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ចោទ​ជនសង្ស័យ​ពី​ប​ទ ៖ ប្រព្រឹត្ត​ល្បែង​ស៊ី​សង និង​បើក​កន្លែង​លេងល្បែង​​ស៊ី​សង តាម​មាត្រា ០៤ និង​មាត្រា០៥នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង​​ស៊ី​សង។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង០៩​ និង​៥០ នាទីព្រឹកប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុ​ស្តិ៍​រដ្ឋបាល​ព្រែក​ដំបូក ភ្លាមនោះ​លោកនាយ​ប៉ុស្តិ៍​ក៏បាន​រាយការណ៍​ជូន​លោក​អធិការ​ស្រុក​ស្រី​សន្ធរ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឩ​ត្ត​ម​សេនីយ៍​ស្នងការ កងកំលាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្រី​សន្ធរ បានធ្វើ​ការចុះទៅ​ដល់ផ្ទះ​ជនសង្ស័យ​ឈ្មោះ ហ៊ត់ គឹម​ស្រេង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្ទះ​វាល ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ពិនិត្យឃើញ​ពិតជា​មា​ករណី​លេងល្បែង​ស៊ី​សង​ប្រាកដ​មែន​ប៉ូលិស​ក៏​ហៅ​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ត់ គឹម​ស្រេង មក​អធិការដ្ឋាន​ស្រុក​ស្រី​សន្ធរ ដើម្បី​ធ្វើការ​សាកសួរ។​

     តាម​ចម្លើយ​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កន្លងមក​ខ្លួន​ឱ្យគេ​លេងបៀ​រដាក់​លុយ​ដក​តុង​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​២០១៤ មាន​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដំបូក បាន​ហៅ​ខ្លួន​នឹង​ប្រពន្ធ​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​កុំឱ្យ​បើក​លេងល្បែង​ម្តង​រួចមកហើយ​។ តែ​ខ្លួន​នៅតែ​ចចេស រហូតដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ខ្លួន​ក៏ត្រូវ​បាន​ហៅ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​០២ តែ​ខ្លួន​មិន​ព្រម​កែប្រែ​នៅតែ​លួចលាក់​បើក​បន្ត រហូតដល់​ថ្ងៃ​២៧ ខែមេសា ឆ្នាំ​២០១៦ ខ្លួន​បើក​ឱ្យគេ​លេងបៀរ​ចំនួន ០២​វង់​ស្រាប់​តែមាន​កម្លាំង​ប៉ូលីស​ស្រុក​ស្រី​សន្ធរ​ចុះមក​បង្ក្រាប​តែម្តង​។​

     បច្ចុបន្ន​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម តាម​បញ្ញា​តិ​នៃ​ច្បាប់​រួចរាល់​ហើយ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់